ថៃ៖ បើនិយាយពីតារាស្រីថៃ ឈុំភូ អារីយ៉ា លោកអ្នកប្រាកដជាបានស្គាល់តារាស្រីថៃរូបនេះហើយ នាងគឺជាតារាសម្តែង និងបង្ហាញម៉ូតជួរមុខប្រចាំប្រទេសថៃ បានសាងភាពល្បីល្បាញយ៉ាងខ្លាំងមិនថានៅក្នុងប្រទេសថៃនោះទេ នាងក៏ផ្ទុះការចាប់អារម្មណ៍ នៅប្រទេសកម្ពុជាតាមរយៈការសម្ដែងភាពយន្ដ ជាតួឯក ឬតួផ្សេងៗ ជាមួយរូបសម្រស់មើលមិនចេះណាយបូកផ្សំទាំងឆ្លាត ពូកែ មាន ហាយសូរជាដើម។ មួយវិញទៀតនាងបានរៀបការជាមួយ លោក Knot គ្រួសារសេដ្ឋីអភិជននៅប្រទេសថៃហើយនាងបានកូនភ្លោះប្រុស ជាចំណងដៃអាពាហ៏ពិពាហ៏របស់ពួកគេទាំងពីរ។
ដោយឡែក កាលពីថ្មីៗនេះផ្ទុះការភ្ញាក់ផ្អើលដល់មហាជន ដែលលេចឮមកថាប្ដីរបស់នាងលួចចិញ្ចឹមស្រីក្មេង ជាសិស្សសាលា បានជួលផ្ទះឲ្យនៅហួងហែងស្រឡាញ់ស្រីក្មេងខ្លាំង ដល់ថ្នាក់ឲ្យអង្គរក្សតាមមើលថែទៀតផងបានផ្ទុះការវែកញែកពីមហាជនពេញបណ្ដាញសង្គម ដែលមានមតិខ្លះលើកឡើងថា៖
គួរបញ្ជាក់ឲ្យដឹងថា ឈុំភូ អារីយ៉ា ជាតារាសម្ដែងស្រីប្រចាំប៉ុស្ដិ៍លេខ៣ទទួលបានប្រជាប្រិយភាពខ្លាំង និងបានចូលខ្លួនផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលខ្នាតធំជាច្រើន។មួយវិញទៀត ប្រភពពុំបានបញ្ជាក់ច្បាស់ថា ពិតឬមួយយ៉ាងណានោះទេ ខ្មែរឡូតនិង update ព័ត៌មានចុងក្រោយនៅពេលក្រោយ៕
សូមទស្សនារូបភាពខាងក្រោម៖