កូរ៉េខាងត្បូង៖ អតីតសមាជិករបស់ក្រុមនារី After school មួយរូបដែលមានឈ្មោះថា Jung Ah បាននិយាយរៀបរាប់ពីមូលហេតុដែលនាងចង់ដាក់ឈ្មោះកូនថា "Jennie"។
បន្ទាប់ពី Jung Ah បានបង្ហើបពីដំណឹងល្អមួយដែលទាក់ទងនឹងការមានផ្ទៃពោះរបស់នាង ហើយនាងក៏បានបង្ហាញពីចំណាប់អារម្មណ៍មួយទៅកាន់ Jennie ក្រុម BLACKPINK ផងដែរថា ខ្ញុំពិតជាស្រឡាញ់ Jennie ខ្លាំងណាស់ព្រោះនាងមើលទៅស្រស់ស្អាត និងគួរឱ្យស្រលាញ់ណាស់ ខ្ញុំក៏ជាអ្នកគាំទ្ររបស់នាងមួយរូបផងដែរ ដូចនេះហើយបានជាខ្ញុំចង់ដាក់ឈ្មោះកូនស្រីរបស់ខ្ញុំថា "Jennie" ផងដែរ។
ប្រាកដណាស់មិនថាតែអ្នកគាំទ្រទេ សូម្បីតែតារាមួយចំនួនក៏ស្រលាញ់ចូលចិត្ត Jennie ដែរ ព្រោះដោយសាររូបសម្បត្តិរបស់នាង ការលេងខ្លួន ក៏ដូចជាសមត្ថភាពក្នុងការរាំ ច្រៀងជាដើម៕
ប្រភព៖ YouTube