ភ្នំពេញ៖ ពិតណាស់ តារាចម្រៀង មាស សុខសោភា រូបនេះ មានកេរ្ត៍ឈ្មោះល្បីល្បាយ តាំងពីដើមមក បើទោះបី សព្វថ្ងៃ តារាចម្រៀងទើបលេចជាច្រើនក្តី តែប្រជាប្រិយភាពរបស់រូបនាង នៅរក្សាបានដូចដើម មិនល្បីមួយឆាវ ហើយធ្លាក់វិញ នោះឡើយ។
យ៉ាងណាមិញ មិនត្រឹមតែជោគជ័យលើវិថីសិល្បៈប៉ុណ្ណោះទេ តារាចម្រៀងស្រី រូបនេះក៏អាចស្វែងរកសុភមង្គលពិតប្រាកដបានថែមទៀតផង ថែមទាំងបានរៀបអាពាហ៍ពិពាហ៍ក្រាបក្បាលដល់កន្ទេល មានសុភមង្គលពិតប្រាកដ រស់នៅជាមួយគ្នាយ៉ាងមានក្តីសុខ។
មិនតែប៉ុណ្ណោះ នៅលើបណ្តាញសង្គមជារឿយៗ តារាស្រីរូបនេះក៏តែងតែបង្ហាញនូវរូបភាពជាគូ បូករួមនឹងកាយវិការស្និតស្នាលផ្អែមល្ហែមឲ្យទស្សនិកជនបានឃើញ ថែមទាំងលួចច្រណែនមិនស្ទើរផងដែរ។ ជាក់ស្ដែង នៅ ថ្មីៗនេះ មាស សុខសោភា ក៏បានបង្ហាញនូវកាយវិការបណ្តើរគ្នាចូលរួមកម្មវិធី ដោយភាពផ្អែមល្ហែមកាន់តែខ្លាំង ញញឹមបិទមាត់មិនជិត ជាមួយនឹងស្វាមីទៀតផង៕
សូមទស្សនារូបភាពខាងក្រោម៖