បែកធ្លាយរូបថត V និង Jennie ណាត់ជួបគ្នា ម្តងនេះនៅផ្ទះបែបគូស្នេហាតែម្តង - TrueID

បែកធ្លាយរូបថត V និង Jennie ណាត់ជួបគ្នា ម្តងនេះនៅផ្ទះបែបគូស្នេហាតែម្តង

August 25, 2022

កម្សាន្ត ÷ ជាការពិតថ្មីៗនេះ ពាក្យចចាមអារ៉ាមស្នេហារវាង តារាប្រុសស្រី Kpop ដែលមានប្រជាប្រិយភាពរវាងV សមាជិកក្រុម BTS និង  Jennie សមាជិកក្រុម BLACKPINKនៅតែកក្រើក ក្រោយពេលដែលមានរូបភាពថ្មីៗលេចឡើងជាបន្តបន្ទាប់។

V និង Jennie
V និង Jennie

ក្នុងនោះ កាលពីថ្ងៃ ២៤ ខែសីហា មានរូបថតបុរស និងនារីម្នាក់ ដែលគេជឿថាជា V និង Jennieបានរីករាលដាលពាសពេញ គេហទំព័រ SNS និងសហគមន៍អនឡាញដែលនៅក្នុងរូបថតគឺ V កំពុងធ្វើសក់ ហើយ Jennie ជាអ្នកថតរូបផងដែរ។

V និង Jennie
V និង Jennie

ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃនេះស្រាប់តែមានលេចឡើង នូវរូបភាពថ្មី ដែលអ្នកទាំងពីរកំពុងថតរូបSelfie នៅមុខកញ្ចក់នៅច្រករបៀង នៃផ្ទះល្វែងមួយ ពួក​គេ​បាន​ស្លៀក​សម្លៀក​បំពាក់បែបងាយៗ​​បែប​នៅ​ផ្ទះដូចជា​គូស្នេហ៍កំពុងរស់នៅជាមួយគ្នា។

V និង Jennie
V និង Jennie

មិនតែប៉ុណ្ណោះ ក៏មានអ្នក​លេង​អ៊ីនធើណែត​មួយ​ចំនួន ​ថែម​ទាំង​បាន​ចង្អុល​បង្ហាញ​ថាV ក៏ធ្លាប់​ថត​រូប​ Selfie នៅ​ពី​មុខកញ្ចក់ដែលមានផ្នែក​ខាង​ក្រោយ​ស្រដៀង​គ្នាផងដែរ ហើយថ្វីត្បិតតែអ្នកគាំទ្រជាច្រើន មានការសង្ស័យពីប្រភពនៃរូបភាពនេះក៏ដោយក៏មហាជនមួយចំនួនជឿថា V និង Jennie គឺជាគូស្នេហ៍ព្រោះអ្នកទាំងពីរមានពាក្យចចាមអារ៉ាម ទាក់ទងគ្នាម្តងហើយម្តងទៀត៕

V ធ្លាប់ថតរូបនៅកញ្ចក់នេះពីមុន
V ធ្លាប់ថតរូបនៅកញ្ចក់នេះពីមុន

ប្រភព : Koreaboo

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...