កូរ៉េខាងត្បូង ៖ DK សមាជិកក្រុម SEVENTEEN ឥឡូវនេះគឺបានក្លាយទៅជាម្ចាស់ដីមួយកន្លែង បន្ទាប់ពីបានទិញដី និងអគារ ៦.៨០ ពាន់លានវ៉ុន និងប្រហែល ៥.៧៨ លានដុល្លារ ដែលនៅ Sinsa-Dong ដ៏ប្រណីត ដែលស្ថិតនៅក្នុងតំបន់ដ៏ពេញនិយម មួយរបស់ប្រទេសកូរ៉េខាងត្បូង។
យោងតាមរបាយការណ៍ផ្តាច់មុខពី MaeilKyungjae បាននិយាយថា DK បានទិញអគារកម្ពស់៥ ជាន់នៅតំបន់ Sinsa-dongនៅ Gangnam ក្នុងតម្លៃ ៦.៨០ ពាន់លានវ៉ុន ប្រហែល ៥.៧៨ លានដុល្លារដែលអគារនេះត្រូវបានសាងសង់ក្នុងឆ្នាំ ២០១២ ហើយត្រូវបានគេដឹងថា អគារនោះមានផ្នែកខាងក្រៅដ៏ស្រស់ស្អាតនៅជិតស្ថានីយ៍ Apgujeong ទន្ទឹមនឹងនោះ DK បានធ្វើការទិញនៅថ្ងៃទី ១៣ ខែសីហាហើយបានទូទាត់ប្រាក់ នៅថ្ងៃទី ២៩ ខែតុលា ក្នុងគោលបំណង បង្កើតសាជីវកម្មផ្ទាល់ខ្លួន។
គួរបញ្ជាក់ផងដែរថា អគារនេះមានទីតាំងស្ថិតនៅក្នុងតំបន់ដែលធ្លាប់ជាតំបន់សម្រាប់លំនៅដ្ឋានប៉ុណ្ណោះ ប៉ុន្តែដោយសារតែការពង្រីកនៃសង្កាត់ពាណិជ្ជកម្មតម្រូវការអគារ និងការិយាល័យទំនើបកាន់តែច្រើនឡើង ដែលនាំឱ្យតំបន់ទីតាំងអគារនេះ មានឱកាសដ៏ល្អសម្រាប់ការវិនិយោគបែបនេះ។
គួរបញ្ជាក់ផងដែរថាផលិតកម្ម Pledis Entertainment មិនបានបញ្ជាក់ពីរបាយការណ៍ របស់ MaeilKyungjae នេះនោះទេ៕
សូមទស្សនារូបភាពខាងក្រោម ៖
ប្រភព : Koreaboo