ថៃ៖ មហាជនគ្រប់គ្នាប្រាកដជាបានដឹងហើយថា តារាសម្ដែងស្រី Kimberley និងតារាសម្ដែងប្រុសMark ដោយអ្នកទាំងពីរជាតារាដ៏មានភាពល្បីល្បាញជាខ្លាំង ក្នុងនោះអ្នកទាំងពីរក៏មានទំនាក់ទំនងស្នេហាយ៉ាងស្អិតរមួត និងជាច្រើនឆ្នាំផងដែរ។
នៅក្នុងរយៈពេលថ្មីៗកន្លងទៅនេះ មហាជនមានការភ្ញាក់ផ្អើល និងមានការងើយឆ្ងល់ជាខ្លាំងបន្ទាប់ពីមានជនមិនស្គាល់មុខម្នាក់ចេញមកប្រកាសពីទំនាក់ទំនងរបស់ តារាឯកស្រី Kimberley និងតារាប្រុស Mark ថាអ្នកទាំងពីបានចែកផ្លូវគ្នាបន្ទាប់ពីសាងស្នេហ៍នេះអស់រយៈពេល៧ឆ្នាំ មក ។ ដោយការប្រកាសនេះជនមិនស្គាល់មុខម្នាក់នោះបានផុសរូបអ្នកទាំងពីរចូលទៅក្នុងបណ្ដាញសង្គមព្រមទាំងមានការសរសេរ Caption ថាៈ
មហាជនពេលដែលបានឃើញបែបនេះក៏គិតថានេះគឺជារឿងមិនពិតព្រមទាំងជារឿងដែលបានប្រឌិតឡើងមក ព្រោះថ្មីៗនេះ Mark និង Kimberley អង្គុយញុំាអាហារជាមួយគ្នានៅក្នុងហាងមួយកន្លែងដែលមើលទៅពួកគេមានភាពល្អូកល្អើននឹងគ្នាធម្មតានោះទេ៕
ប្រភព៖ Sanook