បរទេស៖ យោងតាមទ្រឹស្ដីមួយចំនួន Superman Reboot អាចនឹងត្រូវដាក់បញ្ចូលទៅក្នុង Earth-2 ដូចទៅនឹង Batman Reboot ដែរ បន្ទាប់ពីមានព័ត៌មានជាផ្លូវការប្រកាសថា The Batman Reboot នឹងស្ថិតនៅក្នុង Earth-2 ខុសពីចក្រវាលផ្សេងៗដែលមានក្នុង DCEU កន្លងមក។
គួរឱ្យដឹងថា មកដល់ពេលនេះមានទាន់មានសេចក្ដីប្រកាសជាផ្លូវការណាដែលនិយាយអំពីអាជី Superhero របស់ Henry Cavill ដែលសម្ដែងជា Superman ឡើយ ខណៈពេលដែលកាលពីខែកុម្ភៈ ឆ្នាំ ២០២១ វាបានគេប្រកាសថាលោក J.J Abrams អ្នកដឹកនាំរឿងល្បីៗដូចជា Star Trek, Star War, Man In Black និង Mission: Impossible គឺកំពុងតែត្រៀមផលិតនូវខ្សែភាពយន្ត Superman ថ្មីជាមួយនឹង Script ដែលសរសេរលោក Ta-Nehisi Coates ដែលជាអ្នកសរសេរសាច់រឿងក៏ដូចជាសៀវភៅ Comics ល្បីៗដូចជា Captain America, Black Pather ជាដើមផងដែរ ដែលភ្ជាប់មកជាមួយនឹងដំណឹងតិចតួចអំពីគម្រោងនេះដែលត្រូវបានគេរំពឹងថាវានឹងបង្ហាញវត្តមាននូវ Superman ស្បែកខ្មៅដំបូងបង្អស់របស់ DCEU ដែលចចាមអារ៉ាមថានឹងសម្ដែងដោយលោក Michael B. Jordan ដែលជាតារាសម្ដែងជា Erik Killmonger មកពីក្នុងរឿង Black Panther របស់ Marvel ។
ទោះជាយ៉ាងណាក៏ដោយ DCEU បានព្យាយាមនាំមកនូវតួអង្គជាច្រើនជាពិសេស Justice League មកឱ្យទស្សនិកជនបានទស្សនាតាមរយៈការសហការជាមួយនឹងក្រុមហ៊ុន Warner Bros ដែលកំពុងសិក្សាទៅលើគម្រោងបែប Multiverse នៃខ្សែភាពយន្តដែលកាលពីមុន Studio នេះបានព្យាយាមខ្លាំងដោយមិនចង់ឱ្យមាន Multiverse កើតមានឡើយ ពោលគឺខ្សែភាពយន្តភាគ Smallville របស់ Warner Bros ដែលដកស្រង់យកចេញពីរឿងរបស់ DC នោះពុំមាន Bruce Wayne ឬ Batman ឡើយក៏ព្រោះតែពួកគេមានខ្សែភាពយន្ត The Dark Knight's Trilogy ឬ Batman ទាំងបីរបស់អ្នកដឹកនាំរឿងនិងជាផលិករល្បីឈ្មោះគឺលោក Christopher Nolan មកហើយ។ ក៏ប៉ុន្តែគំនិតបែបនេះគឺត្រូវបានរលាយបាត់ទៅវិញហើយព្រោះថា Multiverse កាន់តែមានអនុភាព និងទាក់ទាញអ្នកគាំទ្រជាខ្លាំងដូចជាកាលដែល Arrowverse ឬ CWverse មានការជួបគ្នារវាង Superman និង Superman ហើយ The Flash ជួបជាមួយនឹង The Flash ផ្សេងទៀត រួមទាំងគំនិតរបស់ក្រុមហ៊ុន Marvel ក្នុងរឿង Spider-Man: Into the Spider-Verse ដែលប្រមូលផ្ដុំទៅដោយ Spiderman (មនុស្សពីងពាង) មកជុំគ្នាជាដើម។
នោះហើយជាអ្វីដែលកំពុងកើតឡើងសម្រាប់ Warner Bros ក្នុងប៉ុន្មានឆ្នាំខាងមុខនេះជាមួយតួអង្គ DC Comics ធំៗទាំងពីររបស់ពួកគេគឺ Henry Cavill និង Ben Affleck ទាំងពីរកំពុងតែធ្វើការភ្ញាក់ផ្អើរជាខ្លាំងក្នុងការសម្ដែងជា Superman និង Batman នៅក្នុង League League របស់លោក Zack Snyder ។ ហើយ Ben Affleck នឹងបន្តមកសម្តែងជា Batman ម្តងទៀតនៅក្នុង The Flash (2022) ក្នុង DCEU គោលរបស់គេដែលរួមបញ្ចូលទាំង Batman ក្នុងឆ្នាំ ១៩៨៩ របស់ Michael Keaton ផងដែ។ យ៉ាងណាមិញក្រៅពី ចក្រវាល DCEU គោល (main DCEU) មួយនេះលោក Robert Pattinson នឹងក្លាយទៅជា Batman ថ្មីដែលស្ថិតនៅក្នុង Earth-2 ខណៈពេលដែល Warner Bros កំពុងពិចារណាទៅលើ Superman Reboot ថ្មីដែលនឹង ផលិតដោយ J.J Abrams នេះ។
យ៉ាងណាមិញ ចាប់តាំងពីលោក Warner Bros កំពុងព្យាយាមបញ្ចេញ DC Multiverse មកវាគឺពិតជាអាចមានលទ្ធភាពខ្លាំងណាស់ដែលថា Superman ថ្មីក៏អាចនៅនឹងកើតឡើងនៅក្នុង Earth-2 ដែលរស់នៅក្នុងចក្រវា DCEU ថ្មីរបស់ Batman របស់លោក Robert Pattinson ដែរ បើយោងតាមកាលបែកធ្លាយរូបកាសែតនៅក្នុងឈុតក្រៅឆាកមួយក្នុងរឿង The Batman ដែលនិយាយទាក់ទងទៅនឹង Metropolis ដែលជាទីក្រុងរបស់ Superman ហើយជាមួយនឹងរឿងរាវចចាមអារ៉ាមថា Superman ថ្មីនឹងជាជនស្បែកខ្មៅដូចទៅក្នុង Comics តួអង្គ Superman ដែលមានឈ្មោះ Calvin Ellis ឬ Val-Zod គឺស្ថិតនៅក្នុង Earth-2 ដែលដូចទៅនឹង Batman ក្នុង Earth-2 គឺដែលមានឈុតលាយនឹងពណ៌ក្រហមបន្តិច ណាមួយទំនាក់ទំនងល្អរវាងអ្នកដឹកនាំរឿង The Batman Reboot លោក Matt Reeves និងលោក J.J Abrams មានបទពិសោដ៏ក្នុងការធ្វើការជាមួយគ្នាផងដែរ។ ហើយវាក៏ជាចម្រើសដ៏ល្អមួយសម្រាប់ DC ដើរក្នុងការបែបចែកតួអង្គនិងបន្តដង្ដើមសម្រាប់ចក្រវាល DCEU ដែលកំពុងមានស្រាប់និងហ្វេនៗកំពុងទាមទារឱ្យមានការបន្តទៅមុខទៀតជាមួយនឹង Hashtag ដូចជា #RestoreTheSnyderverse ៕