តារាជើងចាស់ប្រចាំ TVB ធ្លាក់ខ្លួនរហូតរំជួលចិត្តស្រក់ទឹកភ្នែក - TrueID

តារាជើងចាស់ប្រចាំ TVB ធ្លាក់ខ្លួនរហូតរំជួលចិត្តស្រក់ទឹកភ្នែក

December 15, 2021

ហុងកុង៖ ធ្លាប់តែជាតារាល្បីរបស់ TVB តែពេលនេះជីវិតរបស់ តារាជើងចាស់ លោក Joseph Lee បែរជាជួបបញ្ហាមួយចំនួន ដោយរូបលោក ត្រូវ​រក​ស៊ី​តាមការ​ផ្សាយ​ផ្ទាល់​ លក់​ផលិតផល ដើម្បី​ចិញ្ចឹមជីវិត។

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ ខាងប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ថា លោក Joseph Lee បានធ្វើផ្សាយបន្តផ្ទាល់ ពីការលក់ផលិតផល ក្នុងរយៈពេលដល់ទៅ  ៨ ម៉ោង ប៉ុន្តែបែរជា គ្មានអ្នកទិញច្រើនទៅវិញ។ 

ម៉្យាងវិញទៀត ដោយសារតែអាយុរបស់ តារាប្រុសរូបនេះ គឺមិននៅក្មេងទៀតឡើយ ហើយកម្លាំងកាយរបសលោក ក៏បានស្រុតចុះបន្តិចម្តងៗ ដោយបង្ហាញពីរូបរាងហត់នឿយ ដែលធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតមួយចំនួន មានការអាណិតអាសូរចំពោះរូបលោក ជាពិសេស មុនពេលការលក់ មិនសូវរលូន និងជួបពាក្យព្យាបាទ លោក Joseph Lee ក៏បានស្រក់ទឹកភ្នែកភ្លាមៗ ក្រោយការផ្សាយផ្ទាល់ ទៀតផង ដែលធ្វើឲ្យ មហាជនជាច្រើន បានចូលរួមលើកទឹកចិត្តដល់លោក ផងដែរ៕ 

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Joseph Lee 
Joseph Lee 
Joseph Lee 
Joseph Lee 
Joseph Lee 
Joseph Lee 
Joseph Lee 
Joseph Lee 
Joseph Lee 
Joseph Lee 
ទាក់ទងជាមួយ:
តារាចិន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...