កម្សាន្ត ÷ តារា Kpop ជាច្រើន មិនថាប្រុសឬស្រីនោះទេ តែងតែលេងស្ទាយ៍ម៉ូតសក់ប្លែកៗ និងរកគំនិតថ្មីៗមក បង្ហាញអ្នកគាំទ្រជានិច្ច ហើយជួនកាលម៉ូតសក់ទាំងនោះ ក៏បានក្លាយទៅជាការពេញនិយមមួយរំពេចភ្នែកក៏មាន។
ជាមួយគ្នានេះ កាលពីថ្ងៃទី ២៥ ខែសីហា កន្លែងទៅ ក្រុម IVE បានចូលរួមកម្មវិធីប្រគល់ពានរង្វាន់ K Global Heart Dream Awards ឆ្នាំ ២០២២ ដែលធ្វើឡើងនៅទីក្រុងសេអ៊ូល ហើយពួកគេក៏បាននាំមកនូវការសម្តែងដ៏អស្ចារ្យផងដែរ ជាពិសេសក្រុមនេះក៏បានឈ្នះពានរង្វាន់ Bonsang និង Super Rookie of the Year ថែមទៀត ដែលមានសមាជិក Jang Wonyoung និង Ahn Yujin បានតំណាងក្រុម ដើម្បីថ្លែងសុន្ទរកថា។
ហើយអំឡុងពេលនោះម៉ូតសក់ដ៏គួរឲ្យស្រលាញ់របស់ Jang Wonyoung ក៏បានទទួលបានការចាប់អារម្មណ៍ព្រោះជាធម្មតាសក់របស់នាងតែងតែទុកវែង និងមានលក្ខណ:ត្រង់ ដោយញែកសក់ផ្នែកខាងមុខជាពីរតែពេលនេះកូនសក់របស់នាងបានដុះមក ដូច្នេះហើយ Wonyoung ក៏បានលេងម៉ូតកើតទៅជា សោះសេះបែបគួរឲ្យស្រលាញ់យ៉ាងមិនគួរឲ្យជឿ ព្រមទាំងដាក់ឈ្មោះថា «Tweety Bang»ធ្វើឲ្យមហាជនគិតថា វានឹងក្លាយជាម៉ូតសក់ដ៏ពេញនិយម នាពេលខាងមុខ៕
ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ÷
ប្រភព : Twitter