បរទេស៖ ថ្មីៗនេះ រូបភាពមួយចំនួនកាលពីច្រើនឆ្នាំមុន របស់ តារាម៉ូដែលស្រីល្បីឈ្មោះ Miranda Kerr ត្រូវបានចែករំលែកសាជាថ្មីនៅលើបណ្តាញសង្គម ខណៈដែលនៅក្នុងរូបថតនោះ តារាស្រីរូបនេះ បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅលើការបង្ហាញខ្លួនរបស់នាង។
ក្នុងនោះដែរ មនុស្សជាច្រើន បានឃើញពី ស្ទាយ៍ស្លៀកពាក់និងតុបតែងខ្លួន ដោយបានចងសក់ ដែលមើលទៅមិនដូចអ្នកដទៃទាល់តែសោះ។ ជាពិសេស ស្ទាយ៍ភ្នែក បែបពណ៌ខ្មៅធ្វើឱ្យ Miranda កាន់តែបង្ហាញពីសម្រស់ប្លែកនៅពីមុខកញ្ចក់កាមេរ៉ា ទៀតផង។
ម៉្យាងវិញទៀត ក្រោយពីបានឃើញហើយ អ្នកលេងអ៊ីនធើណេតមួយចំនួន ពិតជាមិននឹកស្មានថា តារាស្រី Miranda ដែលមានសម្រស់ដូចទេពធីតា អាចនឹងមានពេលវេលាបែបនេះឡើយ។ តែយ៉ាងណាមិញ ពួកគេ នៅតែសរសើរ ចំពោះរូបនាង មិនថាក្នុងកាលៈទេសៈណាក៏ដោយ តារាស្រីរូបនេះ នៅតែមានស្នាមញញឹមស្រស់ស្រាយជានិច្ច។
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖