ហ្វេនៗសង្ស័យ សេង សុខឃីម រកអ្នកថ្មីបាន ក្រោយឃើញរូបមួយសន្លឹកនេះ - TrueID

ហ្វេនៗសង្ស័យ សេង សុខឃីម រកអ្នកថ្មីបាន ក្រោយឃើញរូបមួយសន្លឹកនេះ

December 19, 2022

រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនភាគច្រើននៅចាំ តារាស្រី សេង សុខឃីម ជាអ្នកមេម៉ាយសាច់សខ្ចីដូចបណ្តូលចេក ស្អាតមិនចាញ់បវរកញ្ញា និងត្រូវជាអតីតសង្សារពេញមុខមាត់របស់ តារាកំប្លែង នាយចឺម ដែលទើបនឹងបែកគ្នាកាលពីប៉ុន្មានខែមុននេះ។

តួយ៉ាង មិនដូចអ្នកមុនៗឡើយ​ បែកគ្នារួចក៏មិនស្ងប់ស្ងាត់ប៉ុន្មានដែរ ដោយសារតារាស្រីរូបនេះ ក៏មានហ្វេនៗគាំទ្រច្រើនស្រាប់ ទើបធ្វើឲ្យមានលេចឮមតិរិះគន់ទៅលើតារាកំប្លែង នាយចឺម ជាហូរហែ។

យ៉ាងណាមិញ បែកគ្នាល្បីពេញបណ្តាញសង្គមមិនទាន់បានប៉ុន្មានផង ស្រាប់តែពេលនេះ មហាជនសង្ស័យតារាស្រីរូបស្រស់ អ្នកនាង សេង សុខឃីម រកអ្នកស្អំបេះដូងថ្មីបានហើយ ក្រោយឃើញរូបស្និទស្នាលមួយសន្លឹកនេះ ដោយភ្ជាប់ជាមួយសារយ៉ាងដូច្នេះថា ៖ «ជីវិតពិត ខុសពីរឿងនិទាន គ្មានអ្វីល្អឥតខ្ចោះ ស្ងាត់គឺល្អ»

ជាមួយគ្នានេះ គេចាប់អារម្មណ៍ខ្លាំងនឹងរូបសម្បត្តិបុរសម្នាក់នោះ រាងមិនចាញ់ម៉ូដែលប៉ុន្មានឡើយ មុខមាត់ក៏ស្រស់ កម្ពស់ស្តង់ដា មើលទៅសាកសមគ្នានឹងតារាស្រី សេង សុខឃីម គ្រប់ចំណុច ជាហេតុធ្វើឲ្យហ្វេនៗនាំគ្នាចូលរួមអបអរសាទរតារាស្រីរូបនេះព្រោងព្រាត ស្រីស្អាត ពូកែ នៅទំនេរមិនយូរដូចគេថាមែន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាស្រី សេង សុខឃីម
តារាស្រី សេង សុខឃីម
តារាស្រី សេង សុខឃីម
តារាស្រី សេង សុខឃីម
តារាស្រី សេង សុខឃីម
តារាស្រី សេង សុខឃីម
តារាស្រី សេង សុខឃីម
តារាស្រី សេង សុខឃីម
តារាស្រី សេង សុខឃីម
តារាស្រី សេង សុខឃីម
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...