កូរ៉េខាងត្បូង៖ នៅថ្ងៃទី ២៦ ខែធ្នូ ទីភ្នាក់ងារ HighZium Studio ដែលជាទ្រនំរបស់តារាសម្តែងប្រុស Song Joong Ki បានបញ្ជាក់ថា តារាសម្តែងកំពុងមានទំនាក់ទំនងស្នេហាជាមួយនារីជនជាតិអង់គ្លេស ដូចពាក្យចចាមអារ៉ាមពិតប្រាកដមែន។
កាលពីព្រឹកមិញនេះ មានសេចក្តីរាយការណ៍ថា Song Joong Ki បានណែនាំមិត្តស្រីរបស់លោក ទៅកាន់បុគ្គលិកនៅក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅថ្ងៃទី ៧ នៅប្រទេសសិង្ហបុរី ទៀតផង ក្រោយពីបានបង្ហាញខ្លួនជាមួយនៅព្រលានយន្តហោះ។
ជាក់ស្តែង តាមប្រភពដដែល មានការរាយការណ៍ផងដែរថា មិត្តស្រីរបស់តារាប្រុសរូបនេះ គឺជាអ្នកក្រៅសិល្បៈ ហើយអ្នកទាំងពីរបានជួបគ្នាតាមរយៈមិត្តភ័ក្តិនឹងគ្នាកាលពីឆ្នាំមុន។
ជារួមមក នេះជាលើកទី ១មួយហើយ ដែលតារាប្រុសរូបនេះ បានបើកចំហរអ្នកស្អំបេះដូង ក្រោយពី បានចែកផ្លូវ លែកលះគ្នាជាផ្លូវការជាមួយ តារាសម្តែង Song Hye-Kyo កាលពីឆ្នាំ ២០១៩៕
ប្រភព៖ Allkpop
សូមទស្សនារូបភាពខាងក្រោម៖