ស្ពាយឈ្មោះ ម៉េម៉ាយមែន​ តែ Song Joong Ki ថ្លៃថតស្បត ហក់ឡើងជាង ខ្ទង់លានដុល្លារ - TrueID

ស្ពាយឈ្មោះ ម៉េម៉ាយមែន​ តែ Song Joong Ki ថ្លៃថតស្បត ហក់ឡើងជាង ខ្ទង់លានដុល្លារ

January 14, 2023

កូរ៉េខាងត្បូង៖ នៅថ្ងៃទី ១៣ ខែមករា Osen បានរាយការណ៍ថាប្រាក់ឈ្នួលផ្សាយពាណិជ្ជកម្មរបស់ Song Joong Ki ត្រូវបានបង្ហាញទម្លាយចែកចាយទៅនឹង ចំណូលតួលេខទឹកប្រាក់ដែលលោកទទួលបាន យ៉ាងច្រើនសន្ធឹកសន្ធាប់។

ជាក់ស្តែង ប្រាក់ឈ្នួលផ្សាយពាណិជ្ជកម្មប្រចាំឆ្នាំរបស់ Song Joong Ki នៅកូរ៉េគឺ ១ ពាន់លានវ៉ុន (ប្រហែល ជាង ៨សែនដុល្លារ)។ នៅប្រទេសចិន តារាប្រុសរូបនេះទទួលបានប្រាក់ចំនួន ៣.៥ ពាន់លានវ៉ុនសម្រាប់សកម្មភាពផ្សព្វផ្សាយក្នុងរយៈពេល 2 ឆ្នាំ។

QQ បានរាយការណ៍ថាតម្លៃកិច្ចសន្យាផ្សាយពាណិជ្ជកម្មខ្ពស់បំផុតរបស់ Song Joong Ki នៅក្នុងទីផ្សារប្រទេសចិនក្នុងឆ្នាំ ២០២០ មានចំនួន ៨.២ លានយន់ (ប្រហែល១.១ លានដុល្លារ) ។

Song Joong Ki គឺជាតារាប្រុស ដែលកាន់កាប់ថតឲ្យ ម៉ាកល្បីៗ ជាច្រើន ដែលតារា​ប្រុស​រូប​នេះ​ត្រូវ​បាន​អញ្ជើញ​ជា​ប្រចាំ​ឱ្យ​តំណាង​ឱ្យ​ផលិតផល​ម៉ូដ គ្រឿងសម្អាង និង​អាហារ​ទៀតៀផង។ យ៉ាងណាមិញ បន្ទាប់ពីជោគជ័យ ការត្រឡប់មកសម្តែងក្នុងរឿងភាគចុងក្រោយនេះ ចំនួនកិច្ចសន្យាផ្សាយពាណិជ្ជកម្មរបស់ Song Joong Ki ត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀតដូច្នេះដែរ៕

ប្រភព៖ zingnews

សូមទស្សនារូបភាពខាងក្រោម៖

Song Joong Ki 
Song Joong Ki 
Song Joong Ki 
Song Joong Ki 
Song Joong Ki 
Song Joong Ki 
ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...