ភ្នំពេញ៖ ជាការពិតណាស់ កាលពីប៉ុន្មានថ្ងៃមុននេះ បន្ទាប់ពី MV Teaser បទចម្រៀងថ្មី របស់ កញ្ញា ទេព បូព្រឹក្ស ដែលមានចំណងជើងថា «វីរនារី» បានបង្ហាញរួចមក បានធ្វើឲ្យហ្វេនៗ ក៏ដូចជាមហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយនៅក្នុងនោះ បានបង្ហាញនូវឈុតចម្បាំងដ៏អង់អាច ជាពិសេស ថែមទាំងបានបង្ហាញ នូវសាស្រ្តាស្លឹករឹតខ្មែរ ទៀតផង។
បើក្រឡេកមកមើល ពីទិដ្ឋភាពនៅពេល រៀបចំពិធីគ្រងពាលី និងសំពះគ្រូ ចំពោះការថតវីដេអូចម្រៀងមួយនេះ ដែលកញ្ញា ទេព បូព្រឹក្ស បានបង្ហាញកាលថ្មីៗនេះ ពិតជាមានភាពធំដុំ អធិកអធម មិនចាញ់ការរៀបចំពិធីផ្សេងៗឡើយ ដែលមានក្បួនខ្នាតត្រឹមត្រូវ មានទាំងលោកគ្រូអ្នកគ្រូ និងក្រុមភ្លេង ដើម្បីទទួលបាននូវភាពងាយស្រួលក្នុងការថត ក៏ដូចជាទទួលបានសមិទ្ធផលដ៏អស្ចារ្ យផងដែរ ។
យ៉ាងណាមិញ ក្រោយពីបានឃើញបែបនេះ ហ្វេនៗជាច្រើន ក៏កំពុងតែរង់ចាំមើលពី ការបង្ហាញវីដេអូជាផ្លូវការរបស់តារាស្រីរូបនេះ ព្រមទាំងចង់ឃើញនូវភាពអស្ចារ្យនៃវប្បធម៌ខ្មែរ នៅក្នុងបទចម្រៀងរបស់នាង ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖