អីយ៉ា សូម្បីសហគមន៍ស្ត្រីនៅក្នុងប្រទេសកូរ៉េ ក៏បានជ្រើសរើស V ជាបុរសសង្ហាបំផុតក្នុងក្រុម BTS ដែរ! - TrueID

អីយ៉ា សូម្បីសហគមន៍ស្ត្រីនៅក្នុងប្រទេសកូរ៉េ ក៏បានជ្រើសរើស V ជាបុរសសង្ហាបំផុតក្នុងក្រុម BTS ដែរ!

June 21, 2021

កូរ៉េខាងត្បូង៖ BTS ជាក្រុមតារាចម្រៀងមួយ ដែលទទួលបានប្រជាប្រិយភាពទូទាំងពិភពលោក ហើយមានមនុស្សតិចណាស់ដែលមិនស្គាល់ក្រុមនេះ។ ទោះយ៉ាងនេះក៏ដោយតើសមាជិក BTS រូបណា ដែលគេឲ្យនាមជាបុរសសង្ហាបំផុតនៅក្នុងក្រុម?

ថ្មីៗនេះសហគមន៍ស្ត្រីនៅប្រទេសកូរ៉េ បានរៀបចំដើម្បីស្វែងរកចម្លើយចំពោះសំណួរនេះ ហើយការស្ទង់មតិមួយត្រូវបានធ្វើឡើងនៅលើវេទិកាដ៏ពេញនិយម ដើម្បីស្វែងរកសមាជិកតំណាងនៃក្រុមកំពូលៗជាច្រើន។

V
V

យោងតាមការស្ទង់មតិបានបង្ហាញថា Jennie សមាជិកក្រុម Blackpink  Nayeon សមាជិកក្រុមTWICE  Irene សមាជិកក្រុម RED VELVET  Seungkwanសមាជិកក្រុម SEVENTEEN Taeyong សមាជិកក្រុមNCT និង Sungchan បានលេចចេញជាសមាជិកតំណាងនៃភាពស្រស់ស្អាត និងសង្ហាជាងគេនៃក្រុមរៀងៗខ្លួន។ 

តារាពិន្ទុ
តារាពិន្ទុ

សម្រាប់ក្រុមBTS គឺ V ត្រូវបានជ្រើសរើស ជាសមាជិកដែលសង្ហានិងស្អាតជាងគេ សូម្បីតែអ្នកនិយមលេងបណ្តាញសង្គមអ៊ីនធើណែត និងសមាជិកក្រុមរបស់គេផ្ទាល់ ក៏អាចសម្គាល់អំពីចំណុចនេះពីមុនមកដែរ។

V

ក្នុងនោះ V ទទួលបាន ៣៦% នៃសម្លេងឆ្នោត ហើយត្រូវបានគេអោយឈ្មោះថាMascot និង Iconic Member  នៃក្រុមថែមទៀត៕

សហគមន៍ស្ត្រី
សហគមន៍ស្ត្រី

ប្រភព : Allkpop

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...