តៃវ៉ាន់៖ កាលពីថ្ងៃទី ៧ ខែកញ្ញា តារាសម្ដែងប្រុស លោក Vic Chou ត្រូវបានគេស្គាល់តាមរយៈរឿង F4 បានចូលរួមព្រឹត្តិការណ៍មួយ ព្រមទាំងបានផ្តល់បទសម្ភាសន៍ អំពីផែនការយកកូនទី ២ ដែលជាចំណុចមួយទាក់ទាញចំណាប់អារម្មណ៍អ្នកនិយមលេងអ៊ីនធើណែតយ៉ាងខ្លាំង។
ដូចដែលបានជ្រាបស្រាប់ហើយថា បច្ចុប្បន្ននេះ តារាប្រុស លោក Vic Chou មានអាយុ ៤០ ឆ្នាំទៅហើយ ព្រមទាំងបានរៀបការអស់រយៈពេល ៦ ឆ្នាំ និងមានកូនស្រីតែម្នាក់គត់ ដែលធ្វើឱ្យមនុស្សជាច្រើនឆ្ងល់ថាតើគ្រួសាររបស់លោកមួយនេះអាចនឹងមានកូនទី២ នៅថ្ងៃអនាគតដែរឬយ៉ាងណា។
ប៉ុន្តែនៅក្នុងបទសម្ភាសន៍ចុងក្រោយនេះ លោក Vic Chou ក៏បានបង្ហាញថា លោកបោះបង់ចោលការមានកូនទីពីរ ដើម្បីចំណាយពេលឲ្យបានច្រើន ជាមួយនឹងកូនស្រីតូចរបស់ខ្លួន ដោយបានចែករំលែកថា៖
ប្រភព៖ Ngoisai.vn
សូមទស្សនារូបភាពខាងក្រោម៖