៤០ឆ្នាំឥលូវហើយ តែSandara មិនព្រមចាស់ ចាស់តែហ្វេន - TrueID

៤០ឆ្នាំឥលូវហើយ តែSandara មិនព្រមចាស់ ចាស់តែហ្វេន

November 13, 2022

កូរ៉េខាងត្បូង៖ មិនត្រឹមតែជាមានប្រជាប្រិយភាពជាមួយនឹងអជីពសិល្បៈតែប៉ុណ្ណោះ តែបើក្រឡេកមកមើលពីសម្រស់របស់ តារាស្រី Sandara វិញ គឺកាន់តែមានភាពទាក់ទាញ និងមានភាពវ័យក្មេងគួរឲ្យសរសើរ រួមទាំងការលេងស្ទាយ៍មួយចំនួន ដែលកំពុងពេញនិយមសម្រាប់អ្នកគាំទ្រទាំងឡាយ។

ដោយឡែក ថ្មីៗនេះ នៅក្នុងឱកាសថ្ងៃខួបកំណើតគម្រប់ ៣៨ ឆ្នាំរបស់តារាស្រីរូបនេះ នៅលើបណ្ដាញសង្គមInstagram​របស់នាង ក៏កំពុងតែធ្វើឲ្យអ្នកទស្សនាហាក់ជ្រួលច្របល់ ជាមួយនឹងរូបភាពថ្មីមួយសន្លឹក ដែលបានបង្ហាញសម្រស់ និងភាពស៊ិ.ច.ស៊ី ដោយបានស្លៀកពាក់ឈុតវាលខ្នងដ៏ទាក់ទាញ បញ្ចេញសាច់ខ្ចី ក៏ដូចជារាងស្លីមស្អាតឡើងគួរឲ្យច្រណែន។

ជាមួយគ្នានេះដែរ ក្រៅពីបានចូលមកសរសើរ និងបានគយគន់ សម្រស់ដ៏ស្រស់វ័យក្មេងរបស់ Sandara ហើយ ហ្វេនៗជាច្រើន ក៏មិនភ្លេចចូលមកបញ្ចេញ មតិជូនពរថ្ងៃកំណើត ក៏ដូចជា សង្ឃឹមថានាងនៅតែមានសម្រស់ស្អាតគួរឲ្យចាប់អារម្មណ៍បែបនេះ រហូតទៅ៕

សូមទស្សនារូបភាពខាងក្រោម៖

Sandara
Sandara
Sandara
Sandara
Sandara
Sandara
Sandara
Sandara
Sandara
Sandara
Sandara
Sandara
Sandara
Sandara
ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...