Miss Preteen កម្ពុជា២០២២ ឃឿន ប៉ូលីកា ស្អាត សុភាព ទន់ភ្លន់ - TrueID

Miss Preteen កម្ពុជា២០២២ ឃឿន ប៉ូលីកា ស្អាត សុភាព ទន់ភ្លន់

September 19, 2022

ភ្នំពេញ៖ អាចនិយាយបានថា កញ្ញា ឃឿន ប៉ូលីកា ទើបតែឈ្នះជ័យលាភីជា Miss Preteen International Cambodia 2022 ហើយនាងក៏នឹងត្រៀមខ្លួនទៅប្រកួតលើឆាកអន្តរជាតិឆាប់ៗខាងមុខនេះ។ ពិតណាស់ បើទោះបីនាងទើបមានអាយុ១៤ឆ្នាំ ប៉ុន្តែនាងមានទាំងសមត្ថភាព និងចំណេះដឹង ជាពិសេសអាចនិយាយភាសាអង់គ្លេសបានល្អ។ 

ជាមួយគ្នានេះដែរ ស្របពេលកញ្ញា ឃឿន ប៉ូលីកា ជាប់ឈ្មោះក្លាយជាបវរកញ្ញា Miss Preteen International Cambodia 2022 នាងទទួលបានការងារតាមរយៈការថតម៉ូត និងថតសម្អាងការច្រើនជាបន្តបន្ទាប់។ មិនតែប៉ុណ្ណោះ បើមើលសម្រស់នាងពិតជាស្រស់ស្អាតផូរផង់បែបធម្មជាតិ។ 

តួយ៉ាង ថ្មីៗនេះកញ្ញា ឃឿន ប៉ូលីកា បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើន សរសើរពីរូបសម្រស់នាងជាថ្មីម្ដងទៀត ខណៈតុបតែងខ្លួន ស្លៀកឈុតប្រពៃណីយ៉ាងសមសួនដូច្នេះ។ ម្យ៉ាងរូបភាពថ្មីជាច្រើនសន្លឹកនេះ ឃើញថានាងពិតជាស្រស់សោភា បែបទន់ភ្លន់ បែបនារីខ្មែរតែម្ដង៕ 

រូបភាព៖ Nob Dane samangkar- ណុប ដាណេ សម្អាងការ 

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ឃឿន ប៉ូលីកា
កញ្ញា ឃឿន ប៉ូលីកា
កញ្ញា ឃឿន ប៉ូលីកា
កញ្ញា ឃឿន ប៉ូលីកា
កញ្ញា ឃឿន ប៉ូលីកា
កញ្ញា ឃឿន ប៉ូលីកា
កញ្ញា ឃឿន ប៉ូលីកា
កញ្ញា ឃឿន ប៉ូលីកា
កញ្ញា ឃឿន ប៉ូលីកា
កញ្ញា ឃឿន ប៉ូលីកា
កញ្ញា ឃឿន ប៉ូលីកា
កញ្ញា ឃឿន ប៉ូលីកា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...