បើកជំនួញថ្មីផ្ទួនៗ តារាកំប្លែង ស្រីតុ ពេលនេះ បន្ថែមមុខរបរថ្មីនៅចំកណ្តាលក្រុង - TrueID

បើកជំនួញថ្មីផ្ទួនៗ តារាកំប្លែង ស្រីតុ ពេលនេះ បន្ថែមមុខរបរថ្មីនៅចំកណ្តាលក្រុង

September 14, 2022

រាជធានីភ្នំពេញ ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ ជីវិតឯកជនរបស់តារាកំប្លែង ស្រីតុ ឡើងយីអ៊ុនមិនធម្មតាទេ ជាពិសេសចាប់តាំងពីកាក់កបនឹងការបើកហាងលក់ហ្វឺរបស់ខ្លួន ផ្តើមចេញពីហាងតែមួយគត់ រហូតដល់ពេលនេះ ពង្រីកបានច្រើនសាខាឯណោះ ។

តួយ៉ាង បន្ទាប់ពីជោគជ័យលើការរកស៊ីបើកហាងលក់អាហារយ៉ាងដូច្នេះ តារាស្រីរូបនេះ មិនឈរនៅមួយកន្លែងឡើយ បន្តបន្ថែមមុខរបរថ្មី ដែលនៅដើមខែមេសាកន្លងទៅនេះ ទើបនឹងបើកដំណើរការ ភោជនីយដ្ឋាននិងPub «ទសវត្ស៦០» ដែលចូលរួមហ៊ុនជាមួយនឹង លោកជំទាវឧកញ៉ា ម៉ែន ចិន្តា ធ្វើឲ្យអ្នកសិល្បៈនាំគ្នាភ្ញាក់ផ្អើលនិងស្រឡាំងកាំងគ្រប់ៗគ្នា។

ទៀតសោត ហាងថ្មីសម្ពោធមិនទាន់បានប៉ុន្មានខែផង ស្រាប់តែពេលនេះ តារាកំប្លែង ស្រីតុ ហក់លោតទៅបើកហាងថ្មី Calvin Lounge នៅតាមបណ្តោយផ្លូវ៣៣៧ ខណ្ឌទួលគោក ជាប់ផ្សារទំនើបបាយ័ន ចំកណ្តាលក្រុងល្អណាស់ រឹតតែធ្វើឲ្យសិល្បករគ្នាឯងកាន់តែស្ញប់ស្ញែង ស្ងាត់ៗមែន តែពេលនេះ ការរកស៊ីរបស់តារាស្រីរូបនេះ កំពុងរីកដូចគ្រាប់ជីត្រូវទឹក៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាកំប្លែង ស្រីតុ
  តារាកំប្លែង ស្រីតុ
  តារាកំប្លែង ស្រីតុ និងស្វាមី
  តារាកំប្លែង ស្រីតុ និងស្វាមី
រូបភាពកាលសម្ពោធភោជនីយដ្ឋាន «ទសវត្ស៦០»
រូបភាពកាលសម្ពោធភោជនីយដ្ឋាន «ទសវត្ស៦០»
រូបភាពបើកសម្ពោធហាងថ្មី
រូបភាពបើកសម្ពោធហាងថ្មី
រូបភាពបើកសម្ពោធហាងថ្មី
រូបភាពបើកសម្ពោធហាងថ្មី
រូបភាពបើកសម្ពោធហាងថ្មី
រូបភាពបើកសម្ពោធហាងថ្មី
សំណេររបស់តារាកំប្លែង ស្រីតុ
សំណេររបស់តារាកំប្លែង ស្រីតុ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...