ភ្នំពេញ៖ ធ្លាប់ត្រឹមជា អតីតពលករធ្វើការនៅកូរ៉េម្នាក់ សព្វថ្ងៃ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មានទាំងទ្រព្យសម្បត្តិស្តុកស្តម្ភ មានទាំងអំណាច មានទាំងកេរ្ត៍ឈ្មោះ សេចក្តីសុខក្នុងគ្រួសារ ទៅណាមកណា ក៏មានគេឯងស្គាល់គ្រប់គ្នា តែអ្វីដែលគួរឲ្យសរសើរជាខ្លាំងនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បើទោះបីខ្លួនកាន់តែខ្ពស់តែបែរជាដាក់ខ្លួនកាន់តែទាប។
ស្របនឹងនេះផងដែរ ប្រសិនបើក្រឡេកទៅមើលជីវិតផ្ទាល់ខ្លួនវិញ អ្នកឧកញ៉ា ត្រូវបាន មហាជនស្គាល់ថា ជាស្វាមីដែលល្អសម្រាប់ភរិយា ជាលោកប៉ាគម្រូម្នាក់ សម្រាប់កូនៗ ជាក់ស្តែង ថ្មីៗនេះ រូបលោកក៏ទើបហ្នឹងកាដូរថយន្តទំនើប Luxus 570 ២គ្រឿង ឲ្យភរិយា ទុកជិះលេងទៀតផង។
លើសពីនេះទៅទៀត អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កាន់តែធ្វើឲ្យអ្នកផងសរសើរមិនដាច់ពីមាត់ ពីអត្តចរិកចេះឧនលំទោនចំពោះគេឯងមិនថាអ្នកតូចតាចយ៉ាងណាក្តី។ ជាក់ស្ដែងអ្វីដែលធ្វើឲ្យ អ្នកគាំទ្រក៏ដូចជាអ្នកតាមដានពីជីវិតឯកជន អ្នកឧកញ៉ា ផ្ទាល់តែម្ដងពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនចំពោះទង្វើរដ៏គម្រូគួរឲ្យស្ញើចសរសើរអស់ពីចិត្ត ទៅកាន់ភរិយារបស់ អ្នកឧកញ៉ា ដោយមិនប្រកាន់ថាខ្លួនជា ឧកញ៉ា ហើយថែមទាំងដើរបើកទ្វារឡានឲ្យភរិយាយ៉ាងសាមញ្ញគួរឲ្យគោរពខ្លាំងណាស់៕
សូមទស្សនារូបភាពខាងក្រោម៖