រាជធានីភ្នំពេញ៖ មហាជនគ្រប់គ្នាជ្រាបហើយករណី អាជ្ញាធរដកសត្វតោ ដែលម្ចាស់ជាជនជាតិចិន ចិញ្ចឹមដោយខុសច្បាប់នៅក្នុងប្រទេសកម្ពុជា ដោយកាលពីពេលថ្មីៗនេះ មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេស សម្តែងការខកចិត្តចំពោះចំណាត់ការរបស់អាជ្ញាធរ ដោយយកសត្វតោនោះ ទៅថែរក្សានៅសួនសត្វភ្នំតាម៉ៅ តែមហាជនមួយចំនួន មើលទៅការថែទាំរបស់អាជ្ញាធរ ហាក់ដូចជាមិនបានដិតដល់ដូចម្ចាស់ដើមនោះទេ ក៏មានទទូចសុំនៅតាមបណ្តាញសង្គម ឱ្យតោត្រឡប់ទៅម្ចាស់ដើមវិញ ជាពិសេស ពីតារាចម្រៀង តារាសម្តែងគ្រប់មជ្ឈដ្ឋាន។
ដោយឡែក កាលពីយប់មិញនេះ ក្រោយពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរល្អិតល្អន់ និង ពិភាក្សាជាមួយក្រសួងពាក់ព័ន្ធរួច ប្រមុខរាជរដ្ឋាភិបាល ក៏បានសម្រេចឱ្យម្ចាស់តោ អាចទទួលយកសត្វតោ ទៅចិញ្ចឹមវិញបាន តែម្ចាស់ ត្រូវតែអនុវត្តឱ្យខ្ជាប់ខ្ជួនដោយការធ្វើការទ្រុងដាក់សត្វតោ មិនឱ្យចេញមកខាងក្រៅ។
ក្នុងនោះ គេសង្កេតឃើញតារាចម្រៀងដ៏ល្បីប្រចាំផលិតកម្ម Sunday ខាន់ ជេមស៍ បង្ហោះរូបភាពរបស់សត្វតោនិងម្ចាស់តោ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយបានសរសេរដូច្នេះថា៖