បរទេស៖ តារាសម្ដែងស្រីDahlia Sky បានចាប់ផ្តើមអាជីពជាអ្នកសម្ដែងនៅក្នុងឆ្នាំ ២០១០ ដំបូងនាងយកឈ្មោះនៅលើឆាកថា Bailey Blue ដោយនៅឆ្នាំ ២០១៤ តារាសម្តែងរូបនេះបានប្តូរឈ្មោះទៅជា Dahlia Sky ។
យ៉ាងណាមិញ ជារឿងដ៏គួរឲ្យតក់ស្លុតមួយ ដោយ នៅថ្ងៃទី ១៦ ខែកក្កដាយោងទៅតាម Mirror បានអោយដឹងថាតារាសម្តែងស្រី Dahlia Sky បានទទួលមរណភាពក្នុងអាយុ ៣១ ឆ្នាំបាត់ទៅហើយ មុនពេលនោះ Dahlia Sky ទទួលបានការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកសុដន់។ លើសពីនេះទៀតនាងកំពុងស្ថិតនៅក្នុងការប្រយុទ្ធជាមួយនឹងជំងឺធ្លាក់ទឹកចិត្តផងដែរ។
ក្នុងនោះផងដែរ យោងតាមការរៀបរាប់របស់ប៉ូលីសបានអោយដឹងថា Sky បានស្លាប់ដោយការធ្វើអត្តឃាត ព័ត៌មានដែលបង្ហោះដោយ Adult Video News បាន ឲ្យដឹង ថាតារាសម្តែងរូបនេះបានត្រៀមកាំភ្លើងហើយបញ្ចប់ជីវិតរបស់នាងនៅក្នុងឡាន។ ដោយសាកសពរបស់ Dahlia Sky ត្រូវបានគេរកឃើញនៅក្នុងឡានមួយនៅជ្រលងភ្នំ San Fernando នៃទីក្រុងឡូសអង់ចាឡែសកាលពីថ្ងៃទី ៣០ ខែមិថុនា។
ក្នុងនោះផងដែរ ដោយ Dahlia Sky ពិបាកនឹងទទួលយកនឹងតស៊ូជាមួយនឹងជម្ងឺដ៏កាចសាហាវដែលធ្វើឲ្យនាងធ្លាក់ក្នុងសភាពបាក់ទឹកចិត្តរហូតដល់សម្រេចចិត្តផ្តាច់ជីវិតខ្លួនឯងបែបនេះ៕
ប្រភព៖zingnews