បើតាមការបង្ហើបពីស្ថានីយ៍ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣បានឲ្យដឹងថា ភាពយន្តភាគថ្មីបានកំពុងត្រៀមចេញថតក្នុងពេលឆាប់ៗខាងមុខនេះ ហើយចំពោះរឿងនោះក្រោមចំណងជើងថា«TheWorld of the Married» ដែលជាភាពយន្តភាគមួយដ៏ល្បីមួយក្នុងប្រទេសកូរ៉េទើបធ្វើឲ្យប៉ុស្តិ៍លេខ៣ សម្រេចយកមកថតជា Version ភាសាថៃវិញម្តង។
ក្នុងនោះផងដែរ ទស្សនិកជនជាច្រើនបានបញ្ចេញយោបល់ថា សម្រាប់តួអង្គស្រីដែលមានឈ្មោះថាDaKyung គឺពិតជាសិក្ក័សមជាមួយនឹងតារាសម្តែងស្រី Baifern Pimchanok ជាងគេបង្អស់ព្រោះសម្រស់ Baifern មានភាពលេចធ្លោ និងស្រស់ស្អាតទាក់ទាញខ្លាំង។
យ៉ាងណាមិញ អ្នកគាំទ្រមួយចំនួនបែរជាចង់ឃើញតារាស្រីវ័យក្មេង Nychaa Nuttanicha មកដើរជាតួអង្គ Da Kyung ព្រោះនាងមានជំនាញសម្តែងដ៏ពូកែ។ ស្របពេលនោះផងដែរ ទស្សនិកជនដែលនិយមគាំទ្រភាពយន្តភាគថៃក៏បានលើកឈ្មោះតារាស្រីល្បីៗជាច្រើនរូបផ្សេងៗទៀតរួមមានដូចជាBow Maylada, Kao Supassara, Diana Flipo, Chippy Sirin, Mint Chalida,Patricia Good និង Gina Yeena មកធ្វើការបោះឆ្នោតរកសម្លេងសារច្រើនជាងគេដើម្បីស្វែងរកតួឯកស្រីក្នុងរឿង «The World of the Married»ដែលគ្រោងនឹងចាប់ផ្តើមថតក្នុងពេលឆាប់ៗនេះ៕
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ ៖
ប្រភព៖ thaiupdate