ជាតារាល្បីនឹងគេដែរ ឈិនឡុង បែរជាមិនទទួលបានការសរសើរ ដោយសាររឿងនេះ - TrueID

ជាតារាល្បីនឹងគេដែរ ឈិនឡុង បែរជាមិនទទួលបានការសរសើរ ដោយសាររឿងនេះ

December 22, 2022

ហុងកុង៖ ថ្មីៗនេះ យោងតាម HK01 បានរាយការណ៍ថា តារាសម្ដែង លោក Jackie Chan បានបង្ហាញខ្លួននៅក្នុងកម្មវិធីកម្សាន្តមួយ ខណៈដែលនៅក្នុងនោះ លោក​បាន​ចែករំលែក​បទពិសោធន៍ពី​អាជីពរបស់ខ្លួន ដែលបាន​ចេញទៅ​សម្តែង​ភាពយន្ត​នៅ​បរទេស​ជាមួយ​តារា​វ័យក្មេង​ជាច្រើន​រូប។

ប៉ុន្តែអ្វីដែលសំខាន់ លោក Jackie Chan បានចែករំលែកថា នៅដើមដំបូងនៃការទៅ ហូលីវូដដើម្បីថតកុន រូបលោក ត្រូវបានគេចំអកជាញឹកញយ ចំពោះការបញ្ចេញសំឡេងភាសាអង់គ្លេសមិនល្អរបស់ខ្លួន និងធ្វើឱ្យមានកំហុសកំឡុងពេលសន្ទនាផ្ទាល់។ 

ម៉្យាងវិញទៀត បើទោះ​បី​ជា​ តារាសម្ដែងរូបនេះ ខំ​ប្រឹង​យ៉ាង​ណា​ក៏​ នៅ​តែ​មិន​ទទួលបានការសរសើរ​ ដែលនេះធ្វើឱ្យតារាសិល្បៈក្បាច់គុនរូបនេះ ហាក់ខកចិត្តនៅពេលដែលផលិតករ និងសាធារណជនអន្តរជាតិ យកចិត្តទុកដាក់តែលើការបញ្ចេញសំឡេងរបស់លោក ជំនួសឱ្យការសម្តែង និងការខិតខំប្រឹងប្រែងរបស់តួសម្តែង នៅមុខកាមេរ៉ា។ 

លើសពី​​នេះ លោក Jackie Chan ក៏​បាន​និយាយ​ថា ​ខ្លួនមិន​ចូល​ចិត្ត​ នៅពេលដែលត្រូវបាន យក​ទៅ​ប្រៀបធៀប​ជាមួយនឹង លោក Bruce Lee នោះទេ ដោយលោកបានគិតថា ម្នាក់ៗសុទ្ធតែមានចំណុចខ្លាំងរៀងៗខ្លួន ផងដែរ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Jackie Chan
Jackie Chan
Jackie Chan
Jackie Chan
Jackie Chan
Jackie Chan
Jackie Chan
Jackie Chan
Jackie Chan
Jackie Chan
Jackie Chan
Jackie Chan
Jackie Chan
Jackie Chan
ទាក់ទងជាមួយ:
តារាចិន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...