កម្សាន្ត៖ ជាការពិត កន្លងទៅ កញ្ញា ប៉ាច គីមមួយ និង លោក សយ រតនៈ បានធ្វើឲ្យហ្វេនៗអ្នកគាំទ្រ មានការភ្ញាក់ផ្អើលនិង រំភើបចិត្តជាខ្លាំង បន្ទាប់ពី តារាចម្រៀងទាំងពីរដួងនេះបានដឹកដៃគ្នា ចូលរោងភ្ជាប់ពាក្យយ៉ាងអធិកអធម បន្ទាប់ពីបានមើលចិត្តគ្នាយូរមកហើយ ប្តូរជាសង្សាមើលចិត្តគ្នា មកជាគូណ្ដឹងតែម្ដង។
ជាពិសេស ក្រោយពីក្លាយជាគូដណ្ដឹងហើយ សយ រតនៈ និង ប៉ាច គីមមួយ មិនបង្អង់យូរ ក៏រឹតតែបង្ហាញរូបភាពស្វីតនៅលើបណ្ដាញសង្គមជាហូរហែ ឲ្យអ្នកគាំទ្របានឃើញ ថែមទាំងលួចច្រណែនមិនស្ទើរនោះទេ។ ជាក់ស្ដែង ថ្មីៗនេះ កញ្ញា គីមមួយ រឹតតែធ្វើឲ្យហ្វេនពេញចិត្តនិងគូស្នេហ៍របស់នាងខ្លាំងមែនទែន ពោលគឺនាងបានបង្ហោះរូបភាពមួយសន្លឹកជាមួយនឹងគូដណ្ដឹងថែមទាំងភ្ជាប់ជាមួយសារយ៉ាងស្វីតបែបនេះថា៖
សូមទស្សនារូបភាពខាងក្រោម៖