ភ្នំពេញ៖ នាថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ CINE HUB-ស៊ីណេហាប់ បានសហការរៀបចំពិធីសម្ពោធ សមាគមផលិតករភាពយន្តខ្មែរ(CFA)។ ក្នុងនោះដែរ ប្រធានសមាគមCFA ដែលទើបជាប់ឆ្នោតថ្មីគឺលោក លៀក លីដា ដែលនឹងតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់CFA និងលោកនាយកCFC ជៀប វិជ្ជា បានចែករំលែកគំនិតផ្តួចផ្តើម ដើម្បីកែលម្អពង្រីក និងអភិវឌ្ឍវិស័យភាពយន្តកម្ពុជាតទៅមុខទៀត។
ជាមួយគ្នានេះដែរ សមាគមផលិតករភាពយន្តខ្មែរ ( Cambodia Filmmakers Association) បង្កើតឡើងក្នុងគោលបំណង ចង់ផ្ដោតសំខាន់ទៅលើការផលិត និងគាំទ្រលើកស្ទួយវិស័យភាពយន្តខ្មែរឲ្យកាន់តែរីកចម្រើនទៅមុខ ខណៈបច្ចុប្បន្ន គ្រប់ភាពយន្តដែលផលិតដោយកូនខ្មែរ កំពុងមានសន្ទុះគាំទ្រពីមហាជនខ្លាំងជាងមុនជាលំដាប់ បើតាមការមើលឃើញជាក់ស្ដែង នាប៉ុន្មានឆ្នាំចុងក្រោយនេះ។
តួយ៉ាង ថ្មីៗនេះសមាគមផលិតករភាពយន្តខ្មែរ បានសហការជាមួយអ្នកដឹកនាំរឿងមានស្នាដៃ និងសមត្ថភាពគឺលោក ហ៊ុយ យ៉ាឡេង។ ក្នុងនោះដែរ ផលិតករនិងជាអ្នកដឹកនាំរឿងរូបនេះ បានសហការនិងចូលរួមជាមួយសមាគមផលិតករភាពយន្តខ្មែរ រូបលោកបានសរសេរសារនិយាយយ៉ាងដូច្នេះថា៖
សូមទស្សនារូបភាពខាងក្រោម៖