ធ្លាយចំណុចសង្ស័យជុំវិញ ការបាត់.ខ្លួន.ចូលទន្លេរបស់ Tangmo សង្ស័យមិនមែនរ.អិលជើងទេ - TrueID

ធ្លាយចំណុចសង្ស័យជុំវិញ ការបាត់.ខ្លួន.ចូលទន្លេរបស់ Tangmo សង្ស័យមិនមែនរ.អិលជើងទេ

February 25, 2022

ប្រទេសថៃ ៖ ពិតណាស់ តារាសម្ដែងស្រី Tangmo បានរអិលធ្លាក់ចូលទៅក្នុងទន្លេ Chao Phraya កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ខណៈដែលខាងសមត្ថកិច្ច​កំពុងតែ ​ចុះ​ស្រាវជ្រាវ​ជា​បន្ទាន់​ទាំង​កណ្តាល​យប់ ទន្ទឹមនឹងនោះ ក៏មានការបញ្ជាក់ថា​ រូបនាងបានឡើងលើទូកជាមួយបុរស ៣នាក់ និងមនុស្សស្រី ២នាក់ ដោយចេញពីស្ពានសាងជី ឆ្ពោះទៅខេត្ត ននថាបុរី។

មកដល់ពេលនេះហើយ ក្រុមការងារជំនាញនៅតែបន្តរុករក តារាសម្តែង Tangmo ដែលតាមការសន្និដ្ឋាន បើរូបនាង បានបាត់បង់ជីវិតមែន សា.កស.ព នឹងអាចរកឃើញ នៅរសៀលថ្ងៃទី ២៥ កុម្ភៈនេះ។

យ៉ាងណាមិញ ជុំវិញហេតុការណ៍បាត់ខ្លួនរបស់ តារាស្រីថៃរូបនេះ​ ហាក់មានចន្លោះប្រហោងគួរឲ្យសង្ស័យជាច្រើន ដែលធ្វើឲ្យហ្វេនៗគិតថា​ ហាក់មិនមែនជា ឧបទេវហេតុនោះឡើយ ព្រោះតែចំណុចទាំងនេះ ៖

  • អ្នកម៉ាក់របស់តារាស្រី Tangmo ៖ កូនស្រីចេះហែលទឹកតាំងពីនៅក្មេង រីឯ អ្នកចាត់ការរបស់កូនស្រី ក៏ទាក់ទងមិនបាន ចំណែកទូរសព្ទកូនស្រីក៏ខលចូល តែគ្មានអ្នកទទួល។
  • បងប្រុសតារាស្រី Tangmo ៖ មិត្តភក្តិរបស់ប្អូនបាត់ទៅណា បន្ទាប់ពីរូបនាងលង់ទឹក បាត់ទាំងមិត្តភក្តិ បាត់ទាំងកប៉ាល់។

ជាមួយនឹង ការរៀបរាប់ទាំងនេះ ហ្វេនៗផ្ទុះការងើងឆ្ងល់ ហេតុអ្វី បានជាមិត្តភក្តិទាំងនោះ ធ្លាក់ទឹកទាំងពីម៉ោង៨យប់ ហើយទើបផ្ទុះពត៌មានខ្ទង់ម៉ោង១១ជាងទៅវិញ  ហើយកប៉ាល់នីមួយៗសុទ្ធតែមានឧបករណ៍សង្គ្រោះ តែហេតុអ្វីមិនជួយ? មិត្តភក្តិម្នាក់ធ្លាក់ទាំងមូល បែរជាមិនដឹងមិនតែប៉ុណ្ណោះ នៅនិយាយទូរសព្ទធ្វើដូចធម្មតា?៕

ប្រភព ៖ Thai Stara FanPage

  តារាសម្ដែងស្រី Tangmo
  តារាសម្ដែងស្រី Tangmo
  តារាសម្ដែងស្រី Tangmo
  តារាសម្ដែងស្រី Tangmo
  តារាសម្ដែងស្រី Tangmo
  តារាសម្ដែងស្រី Tangmo
  តារាសម្ដែងស្រី Tangmo
  តារាសម្ដែងស្រី Tangmo
ទាក់ទងជាមួយ:
ជីវិតតារាថៃរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...