កម្សាន្ត ÷ ថ្មីៗនេះ ភ្នាក់ងាររបស់ VAST Entertainment របស់ Hyun Bin បានបញ្ចេញរូបថតក្រោយឆាកជាបន្តបន្ទាប់ សម្រាប់ការថតស្ពតពាណិជ្ជកម្មចុងក្រោយរបស់តារារូបនេះ។
ដោយសារតែតារាប្រុសសង្ហាបំផុតមួយរូប ក្នុងប្រទេសកូរ៉េ មានមន្តស្នេហ៍បុរសខ្លាំង ទើបមិនមានរូបថតដែល Hyun Bin មើលទៅមិនស្រស់សង្ហានោះទេ ទោះជាពេលនេះលោកមានអាយុ ៣៩ ឆ្នាំហើយក៏ដោយ។
ស្របគ្នានេះ នៅក្នុងការថតរូបថ្មីបំផុត Hyun Bin បានស្លៀកឈុត monochrom និងធ្វើម៉ូដសក់ទៅក្រោយដែលរំលេចមុខដ៏មានមន្តស្នេហ៍ និងថ្គាមមុត ពោរពេញដោយភាពជាបុរស រូបថតជាច្រើនសន្លឹកបានទាក់ទាញចំណាប់អារម្មណ៍ ពីមហាជនយ៉ាងឆាប់រហ័ស ដែលធ្វើឲ្យតារាសម្ដែងរូបនេះទទួលបានការសរសើរ ហើយថែមទាំងមានការច្រណែននឹង Son Ye Jin ចំពោះការបានបុរសល្អបែបនេះជាស្វាមី៕
ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ÷
ប្រភព: Kbizoom