ស្រលាញ់គ្នា១០ឆ្នាំ ឈ្លោះត្រូវៗ ពេលនេះ Prang ត្រូវគូស្នេហ៍ សុំរៀបការយ៉ាងរ៉ូមែនទិក - TrueID

ស្រលាញ់គ្នា១០ឆ្នាំ ឈ្លោះត្រូវៗ ពេលនេះ Prang ត្រូវគូស្នេហ៍ សុំរៀបការយ៉ាងរ៉ូមែនទិក

November 27, 2021

ថៃ៖ គូរស្នេហ៍ Prang និងលោក​ Tongគឺជា​គូស្នេហ៍​ រឹងមាំមួយគូ​ ដែល​មាន​ទំនាក់ទំនង​ស្នេហា​ជាង​១០​ឆ្នាំ​សម្រាប់​គូស្នេហ៍តារាមួយនេះ។ ទោះបីជាអ្នកទាំងពីរធ្លាប់បែកគ្នាពីមុនមកក៏ដោយ ក៏ប៉ុន្តែ​នៅ​ទី​បំផុត អ្នក​ទាំង​ពីរ​ក៏​សម្រេច​ចិត្ត​វិល​មក​ស្រលាញ់ មើលចិត្ត​ចំពោះ​គ្នា​ម្ដង​ទៀត។

ជាក់ស្តែង ថ្មីៗនេះ មិត្តប្រុសដែលបានស្គាល់ជាលោក Tong បានធ្វើឱ្យ Prang Kannaran មានភ្ញាក់ផ្អើល ដោយលុតជង្គង់សុំរៀបការយ៉ាងផ្អែមល្ហែម លើអគារខ្ពស់មួយ នៅទីក្រុងញូវយ៉ក ក្នុងអាកាសធាតុដ៏ត្រជាក់ នៅលើទឹកដីសហរដ្ឋ​អាមេរិក។ 

ជាមួយគ្នានេះដែរ ក្នុងទិដ្ឋភាពដ៏រ៉ូមែនទិចនេះ បាន​ធ្វើ​ឱ្យ​អនាគតកូនក្រមុំ​រូបនេះ ទប់​ទឹកភ្នែក​មិន​បាន​នោះ រហូតដល់ស្រក់ទឹកភ្នែករលីងរលោង ជាមួយស្នាមញញឹមដ៏មានសុភមង្គលបំផុត ដែលជាថ្ងៃមនុស្សស្រីគ្រប់គ្នា ប្រាថ្នាចង់បាន នូវពេលវេលាពិសេសមួយនេះ ដែលមនុស្សប្រុសជាទីស្រលាញ់បានសុំរៀបការ។

ក្នុងព្រឹត្តិការណ៍នេះ មិត្តភក្តិក្នុងវិស័យសិល្បៈ រួមទាំងអ្នកគាំទ្រទាំងអស់បានមកចូលរួមអបអរសាទរគ្នាជាមួយនឹងពេលវេលាដ៏មានសេចក្តីសុខរបស់គូស្នេហ៍មួយគូនេះ ដែលក្រុមការងារព័ត៌មានកម្សាន្ត ខ្មែរឡូត ក៏បានចូលរួមអបអរសាទរដល់ Tong-Prang ដូចគ្នាផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Prang និងលោកTong
Prang និងលោកTong
Prang និងលោកTong
Prang និងលោកTong
Prang និងលោកTong
Prang និងលោកTong
Prang និងលោកTong
Prang និងលោកTong
Prang និងលោកTong
Prang និងលោកTong
Prang និងលោកTong
Prang និងលោកTong
Prang និងលោកTong
Prang និងលោកTong
Prang និងលោកTong
Prang និងលោកTong
Prang និងលោកTong
Prang និងលោកTong
ទាក់ទងជាមួយ:
តារាថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...