ភ្ញាក់ព្រឺត ក្រោយឃើញរូបរៀបការ មាស សុខសោភា អង្គុយសំពះផ្ទឹម កាលពី១២ឆ្នាំមុន - TrueID

ភ្ញាក់ព្រឺត ក្រោយឃើញរូបរៀបការ មាស សុខសោភា អង្គុយសំពះផ្ទឹម កាលពី១២ឆ្នាំមុន

December 29, 2021

តារាកម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើននាក់បានផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ក្រោយបានឃើញរូបថតអាពាហ៍ពិពាហ៍រវាងតារាចម្រៀងស្រីដ៏ល្បី ម្ចាស់បទ ដើមឈើស្នេហ៍ អ្នកនាង មាស សុខសោភា និងស្វាមីដែលមហាជនបានស្គាល់ថាជាអាណិកជនខ្មែរ-កាណាដា ក្នុងកំឡុងរៀបចំពិធីមង្គលការកាលពីជាង១២ឆ្នាំមុន។

ជាក់ស្តែងនៅក្នុងរូបថតនោះ គេសង្កេតឃើញមានតារាចម្រៀងឆន សុវណ្ណរាជ និងតារាសម្តែងញឺមចាន់ថន កំពុងចងដៃគូស្វាមីភរិយា ដែលជាតារាចម្រៀងអ្នកនាងមាស សុខសោភា និងស្វាមី កំពុងអង្គុយផ្ទឹមក្នុងឈុតសម្លៀកបំពាក់អាពាហ៍ពិពាហ៍បែបបុរាណខ្មែរយ៉ាងស្រស់ស្អាត កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០៩ ដែលគិតមកទល់នឹងពេលបច្ចុប្បន្ននេះគឺមានរយ:ពេលជាង១២ឆ្នាំហើយ។

គួរបញ្ជាក់ផងដែលថា នេះជាលើកទីមួយហើយ ដែលមហាជនបានឃើញរូបថតអាពាហ៍ពិពាហ៍របស់តារាចម្រៀងដ៏ល្បីអ្នកនាង មាសសុខសោភា និងស្វាមី ខណ:ដែលកន្លងមកពុំធ្លាប់បានឃើញឡើយ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖

អ្នកនាងមាស សុខសោភា និងស្វាមី 
អ្នកនាងមាស សុខសោភា និងស្វាមី 
អ្នកនាងមាស សុខសោភា និងស្វាមី 
អ្នកនាងមាស សុខសោភា និងស្វាមី 
ពិធីមង្គលការអ្នកនាងមាស សុខសោភា និងស្វាមី
ពិធីមង្គលការអ្នកនាងមាស សុខសោភា និងស្វាមី
ពិធីមង្គលការអ្នកនាងមាស សុខសោភា និងស្វាមី
ពិធីមង្គលការអ្នកនាងមាស សុខសោភា និងស្វាមី
ពិធីមង្គលការអ្នកនាងមាស សុខសោភា និងស្វាមី
ពិធីមង្គលការអ្នកនាងមាស សុខសោភា និងស្វាមី
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...