អ្នកអត់គូច្រណែនព្រាត ដា ដាវ និងគូស្នេហ៍ទៅដល់ថៃ ស្វីតម្លឹងៗ (មានវីដេអូ) - TrueID

អ្នកអត់គូច្រណែនព្រាត ដា ដាវ និងគូស្នេហ៍ទៅដល់ថៃ ស្វីតម្លឹងៗ (មានវីដេអូ)

January 5, 2022

ថៃ៖ អាចនិយាយបានថា ទំនាក់ទំនងស្នេហារយៈពេលជាង ៣ឆ្នាំរបស់តារាសម្ដែងកញ្ញា ដា ដាវ និងគូស្នេហ៍ មកទល់ពេលនេះ ពួកគេនៅតែស្រលាញ់គ្នាយ៉ាងល្អូកល្អើន និងតែងតែបង្ហាញសកម្មភាពស្វីតៗជាមួយគ្នា នៅតាមបណ្ដាញសង្គមឲ្យហ្វេនៗលួចច្រណែនជាញឹកញាប់។  

ជាក់ស្ដែង ថ្មីនេះតារាស្រីមុខដូចកូនកាត់រូបនេះ រឹតតែធ្វើឲ្យអ្នកទស្សនាសឹងតែរឹងខ្លួន ជាមួយនឹងសកម្មភាពដ៏ផ្អែមល្ហែមរបស់ខ្លួននិងគូស្នេហ៍ ខណៈដែលកំពុងធ្វើកំដំណើរកម្សាន្តលំហែនៅឯសមុទ្រប្រទេសថៃឯណោះ។ 

ដោយក្នុងនោះ ដា ដាវ បានបង្ហោះឃ្លីបវីដេអូ ដ៏ស្អិតរមួតជាមួយគូស្នេហ៍នៅលើកោះ ជាមួយនឹងកាយវិការអោបថើបយ៉ាងកក់ក្តៅ មានក្តីសុខតែពីរនាក់ ធ្វើឲ្យហ្វេនៗអ្នកអត់គូលួចច្រណែន នឹងគូស្នេហ៍មួយគូនេះមិនស្ទើរនោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖

 ដា ដាវ 
 ដា ដាវ 
 ដា ដាវ និង គូនស្នេហ៍
 ដា ដាវ និង គូនស្នេហ៍
 ដា ដាវ និង គូនស្នេហ៍
 ដា ដាវ និង គូនស្នេហ៍
 ដា ដាវ
 ដា ដាវ
 ដា ដាវ
 ដា ដាវ
ទាក់ទងជាមួយ:
តារាខ្មែរ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...