លោក អុិន វិចិត្រ CEO ក្រុមហ៊ុន Mediaload សម្ដែងក្តីរីករាយ ក្រោយជោគជ័យ លើវិស័យបវរកញ្ញាវ័យក្មេងកម្ពុជា នឹងកំពុងសម្លឹងវិស័យថ្មីមួយទៀតនាពេលខាងមុខនេះ! (មានវីដេអូ) - TrueID

លោក អុិន វិចិត្រ CEO ក្រុមហ៊ុន Mediaload សម្ដែងក្តីរីករាយ ក្រោយជោគជ័យ លើវិស័យបវរកញ្ញាវ័យក្មេងកម្ពុជា នឹងកំពុងសម្លឹងវិស័យថ្មីមួយទៀតនាពេលខាងមុខនេះ! (មានវីដេអូ)

February 10, 2023

ភ្នំពេញ៖ លោក អុិន វិចិត្រ នាយកប្រតិបត្តិក្រុមហ៊ុន Mediaload បានសម្ដែងក្ដីរំភើបរីករាយយ៉ាងក្រៃលែង បន្ទាប់ពីជោគជ័យខ្លាំង លើវិស័យបវរកញ្ញាវ័យក្មេងកម្ពុជាMiss Teen និង Miss Preteen International Cambodia

  លោក អុិន វិចិត្រ នាយកប្រតិបត្តិក្រុមហ៊ុន Mediaload
លោក អុិន វិចិត្រ នាយកប្រតិបត្តិក្រុមហ៊ុន Mediaload

ជាក់ស្ដែង នាដើមឆ្នាំ២០២៣ នេះ ក្រុមហ៊ុនMediaload បានបញ្ជូនបវរកញ្ញាវ័យក្មេងកម្ពុជាដែលបានជាប់ជ័យលាភីក្នុងស្រុក ទៅប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ចំនួន៤រូប ដោយក្នុងនោះរួមមាន៖

· ឃឿន ប៉ូលីកា Miss Preteen International Cambodia (ជ័យលាភី)

· ឌៀប សុហ្វៀរ៉ា 2nd Runner Up Miss PreteenInternational Cambodia

· គង់ ចន័្ទណារីយ៉ា 3rd  Runner Up Miss Preteen International Cambodia

· ឆដា មុនីនាថ Top 10 Miss Preteen InternationalCambodia (ជាប់បាន Miss Talent Award)

ស្វាគមន៍ការមកដល់កម្ពុជាវិញរបស់បវរកញ្ញាវ័យក្មេងកម្ពុជា
ស្វាគមន៍ការមកដល់កម្ពុជាវិញរបស់បវរកញ្ញាវ័យក្មេងកម្ពុជា

ជាលទ្ធផលការប្រកួតលើឆាកអន្តរជាតិនៅឯប្រទេសថៃ៖

· ឃឿន ប៉ូលីកាបានជាប់ជា Winner MissPreteen Junior Idol World 2023

· ឌៀប សុហ្វៀរ៉ាបានជាប់ជា 2ndRunner Up of Little Miss Junior Idol World 2023

ជាលទ្ធផលការប្រកួតលើឆាកអន្តរជាតិនៅឯប្រទេសម៉ាឡេស៊ី៖

· គង់ ចន័្ទណារីយ៉ាបានជាប់ Winner Miss TeenGlobal 2023

· ឆដា មុនីនាថ បានជាប់ WinnerLittle Miss Global 2023

  លោក អុិន វិចិត្រ នាយកប្រតិបត្តិក្រុមហ៊ុន Mediaload
លោក អុិន វិចិត្រ នាយកប្រតិបត្តិក្រុមហ៊ុន Mediaload

ជួបជាមួយនឹងលោក អុិន វិចិត្រនាយកប្រតិបត្តិ ក្រុមហ៊ុន Medialoadក្នុងឱកាសទទួលស្វាគមន៍ការមកដល់របស់បវរកញ្ញាវ័យក្មេងកម្ពុជាគង់ ចន័្ទណារីយ៉ា និង ឆដា មុនីនាថ នៅឯអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ បានមានប្រសាសន៍ថា៖

លោកពិតជាមានមោទកភាព ដែលបវរកញ្ញាវ័យក្មេងកម្ពុជារបស់យើង​មានសមត្ថភាពអាចនាំយកជ័យលាភីមកកាន់ប្រទេសកម្ពុជាបានហើយលោកក៏សប្បាយរីករាយចំពោះជោគជ័យនេះ ដែលមិនធ្លាប់មានពីមុនមក។

លោកបន្តថា បច្ចុប្បន្នវិស័យបវរកញ្ញាក្នុងប្រទេសកម្ពុជាគឺកំពុងតែរីកចម្រើនខ្លាំង ហើយក្រុមហ៊ុន Mediaload ក៏កំពុងតែត្រៀមរៀបចំការប្រកួតបវរកញ្ញាវ័យក្មេងកម្ពុជាបន្ថែមទៀត ពោលគឺផ្តោតសំខាន់ទៅលើយុវតីវ័យក្មេងតែម្តង ដើម្បីជាគ្រឹះមូលដ្ឋានដល់ពួកគេអាចចូលរួមប្រកួតក្នុងកម្មវិធីធំៗនៅថ្ងៃអនាគតបាន។

  លោក អុិន វិចិត្រ នាយកប្រតិបត្តិក្រុមហ៊ុន Mediaload
លោក អុិន វិចិត្រ នាយកប្រតិបត្តិក្រុមហ៊ុន Mediaload
  លោក អុិន វិចិត្រ នាយកប្រតិបត្តិក្រុមហ៊ុន Mediaload
  លោក អុិន វិចិត្រ នាយកប្រតិបត្តិក្រុមហ៊ុន Mediaload

ជាក់ស្ដែង បច្ចុប្បន្នក្រុមហ៊ុន Mediaload មានត្រឹម MissTeen និង Miss Pre Teen International Cambodia តែប៉ុណ្ណោះ ខណៈនឹងត្រៀមមានប្រកួតបវរកញ្ញាវ័យក្មេងMini Miss និង Little Miss ផងដែរ។

នាយកប្រតិបត្តិវ័យក្មេងរូបនេះ បានឲ្យដឹងទៀតថាការរៀបចំការប្រកួតកន្លងមក ខាងក្រុមហ៊ុនក៏បានគិតគូរពីពេលវេលាច្បាស់លាស់ផងដែរទាំងការហាត់សម និងការប្រកួតនៅលើឆាក ចៀសវាងការរំខានឬប៉ះពាល់ទៅដល់ការសិក្សារបស់ប្អូនៗ។

បន្ថែមលើនេះ ក្រៅពីវិស័យបវរកញ្ញានៅថ្ងៃអនាគតលោកក៏នឹងមានគម្រោងធ្វើកម្មវិធីប្រឡងចម្រៀង ដោយផ្តោកខ្លាំងទៅលើយុវវ័យ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារជាតិនិងអន្តរជាតិថែមទៀតផង៕

សូមស្តាប់ប្រសាសន៍ទាំងស្រុង របស់នាយកប្រតិបត្តិលោក អ៊ិន វិចិត្រ ខាងក្រោមនេះ៖

  លោក អុិន វិចិត្រ នាយកប្រតិបត្តិក្រុមហ៊ុន Mediaload
  លោក អុិន វិចិត្រ នាយកប្រតិបត្តិក្រុមហ៊ុន Mediaload
លោក អុិន វិចិត្រ នាយកប្រតិបត្តិក្រុមហ៊ុន Mediaload
  លោក អុិន វិចិត្រ នាយកប្រតិបត្តិក្រុមហ៊ុន Mediaload
លោក អុិន វិចិត្រ នាយកប្រតិបត្តិក្រុមហ៊ុន Mediaload
ស្វាគមន៍ការមកដល់កម្ពុជាវិញរបស់បវរកញ្ញាវ័យក្មេងកម្ពុជា
ស្វាគមន៍ការមកដល់កម្ពុជាវិញរបស់បវរកញ្ញាវ័យក្មេងកម្ពុជា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...