ភ្នំពេញ៖ លោក អុិន វិចិត្រ នាយកប្រតិបត្តិក្រុមហ៊ុន Mediaload បានសម្ដែងក្ដីរំភើបរីករាយយ៉ាងក្រៃលែង បន្ទាប់ពីជោគជ័យខ្លាំង លើវិស័យបវរកញ្ញាវ័យក្មេងកម្ពុជាMiss Teen និង Miss Preteen International Cambodia ។
ជាក់ស្ដែង នាដើមឆ្នាំ២០២៣ នេះ ក្រុមហ៊ុនMediaload បានបញ្ជូនបវរកញ្ញាវ័យក្មេងកម្ពុជាដែលបានជាប់ជ័យលាភីក្នុងស្រុក ទៅប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ចំនួន៤រូប ដោយក្នុងនោះរួមមាន៖
· ឃឿន ប៉ូលីកា Miss Preteen International Cambodia (ជ័យលាភី)
· ឌៀប សុហ្វៀរ៉ា 2nd Runner Up Miss PreteenInternational Cambodia
· គង់ ចន័្ទណារីយ៉ា 3rd Runner Up Miss Preteen International Cambodia
· ឆដា មុនីនាថ Top 10 Miss Preteen InternationalCambodia (ជាប់បាន Miss Talent Award)
ជាលទ្ធផលការប្រកួតលើឆាកអន្តរជាតិនៅឯប្រទេសថៃ៖
· ឃឿន ប៉ូលីកាបានជាប់ជា Winner MissPreteen Junior Idol World 2023
· ឌៀប សុហ្វៀរ៉ាបានជាប់ជា 2ndRunner Up of Little Miss Junior Idol World 2023
ជាលទ្ធផលការប្រកួតលើឆាកអន្តរជាតិនៅឯប្រទេសម៉ាឡេស៊ី៖
· គង់ ចន័្ទណារីយ៉ាបានជាប់ Winner Miss TeenGlobal 2023
· ឆដា មុនីនាថ បានជាប់ WinnerLittle Miss Global 2023
ជួបជាមួយនឹងលោក អុិន វិចិត្រនាយកប្រតិបត្តិ ក្រុមហ៊ុន Medialoadក្នុងឱកាសទទួលស្វាគមន៍ការមកដល់របស់បវរកញ្ញាវ័យក្មេងកម្ពុជាគង់ ចន័្ទណារីយ៉ា និង ឆដា មុនីនាថ នៅឯអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ បានមានប្រសាសន៍ថា៖
លោកពិតជាមានមោទកភាព ដែលបវរកញ្ញាវ័យក្មេងកម្ពុជារបស់យើងមានសមត្ថភាពអាចនាំយកជ័យលាភីមកកាន់ប្រទេសកម្ពុជាបានហើយលោកក៏សប្បាយរីករាយចំពោះជោគជ័យនេះ ដែលមិនធ្លាប់មានពីមុនមក។
លោកបន្តថា បច្ចុប្បន្នវិស័យបវរកញ្ញាក្នុងប្រទេសកម្ពុជាគឺកំពុងតែរីកចម្រើនខ្លាំង ហើយក្រុមហ៊ុន Mediaload ក៏កំពុងតែត្រៀមរៀបចំការប្រកួតបវរកញ្ញាវ័យក្មេងកម្ពុជាបន្ថែមទៀត ពោលគឺផ្តោតសំខាន់ទៅលើយុវតីវ័យក្មេងតែម្តង ដើម្បីជាគ្រឹះមូលដ្ឋានដល់ពួកគេអាចចូលរួមប្រកួតក្នុងកម្មវិធីធំៗនៅថ្ងៃអនាគតបាន។
ជាក់ស្ដែង បច្ចុប្បន្នក្រុមហ៊ុន Mediaload មានត្រឹម MissTeen និង Miss Pre Teen International Cambodia តែប៉ុណ្ណោះ ខណៈនឹងត្រៀមមានប្រកួតបវរកញ្ញាវ័យក្មេងMini Miss និង Little Miss ផងដែរ។
នាយកប្រតិបត្តិវ័យក្មេងរូបនេះ បានឲ្យដឹងទៀតថាការរៀបចំការប្រកួតកន្លងមក ខាងក្រុមហ៊ុនក៏បានគិតគូរពីពេលវេលាច្បាស់លាស់ផងដែរទាំងការហាត់សម និងការប្រកួតនៅលើឆាក ចៀសវាងការរំខានឬប៉ះពាល់ទៅដល់ការសិក្សារបស់ប្អូនៗ។
បន្ថែមលើនេះ ក្រៅពីវិស័យបវរកញ្ញានៅថ្ងៃអនាគតលោកក៏នឹងមានគម្រោងធ្វើកម្មវិធីប្រឡងចម្រៀង ដោយផ្តោកខ្លាំងទៅលើយុវវ័យ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារជាតិនិងអន្តរជាតិថែមទៀតផង៕
សូមស្តាប់ប្រសាសន៍ទាំងស្រុង របស់នាយកប្រតិបត្តិលោក អ៊ិន វិចិត្រ ខាងក្រោមនេះ៖