ចូលរួមសោកស្ដាយ តារាសម្ដែង Jung Joong Ji ទទួលម.រ..ណ.ភាពទាំងវ័យក្មេង - TrueID

ចូលរួមសោកស្ដាយ តារាសម្ដែង Jung Joong Ji ទទួលម.រ..ណ.ភាពទាំងវ័យក្មេង

September 23, 2022

កូរ៉េខាងត្បូង៖ កាលពីនៅថ្ងៃទី ២២ ខែកញ្ញាកន្លងទៅនេះ ដោយយោងតាមសារព័ត៌មាន Wikitree បានបង្ហាញពីដំណឹងដ៏ក្រៀមក្រំ ដែលបានរាយការណ៍ថា តារាចម្រៀង និងជាតារាសម្តែង លោក Jung Joong Ji បានទទួលម.រ.ណ.ភាព ក្នុងអាយុ ៣០ ឆ្នាំ។

ក្នុងនោះដែរ តាមរយៈក្រុមគ្រួសាររបស់តារាប្រុសរូបនេះ បានឲ្យដឹងថា រូបលោក បានទទួលម.រ.ណ.ភាព​ កាលពីថ្ងៃទី ៩ ខែកញ្ញាមកម្លេះ ដែលមានរយៈពេល ៤ ថ្ងៃបន្ទាប់ពីថ្ងៃខួបកំណើតរបស់លោក។ ហើយពិធីបុណ្យស.ព ក៏បានធ្វើឡើង នៅវេលាម៉ោង ១១ ព្រឹក ថ្ងៃទី ១១ ខែកញ្ញា។

មិនត្រឹមតែប៉ុណ្ណោះ នៅលើទំព័រផ្ទាល់ខ្លួន របស់ម្តាយ តារាប្រុស លោក Jung Joong Ji ក៏បានប្រកាស ជាមួយនឹង ​រូបភាព​ឱបរូបថតតារា​ចម្រៀង​ប្រុសរូបនេះ ដោយបានលើកឡើង​ថា៖

គួររំឮកផងដែរថា តារាប្រុស Jung Joong Ji គឺជាតារាចម្រៀង និងតារាសម្ដែង ដែលកាលពីឆ្នាំ ២០១៧ រូបលោកបានចូលរួមក្នុងកម្មវិធីជ្រើសរើសសមាជិកក្រុមបុរស ក្នុងកម្មវិធី Produce 101 រដូវកាលទី២ ។ ហើយក្រៅពីតន្ត្រី តារាប្រុសរូបនេះ ក៏មានសកម្មភាពក្នុងវិស័យសម្តែងផងដែរ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Jung Joong Ji
Jung Joong Ji
Jung Joong Ji
Jung Joong Ji
ម្ដាយ Jung Joong Ji
ម្ដាយ Jung Joong Ji
ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...