រាជធានីភ្នំពេញ ៖ ពិតណាស់ បើទោះបី មិនអាចបន្តឈ្មោះជា បវរកញ្ញា ក៏ពិតមែន តែកញ្ញា សេង រដ្ឋា តារាស្រីវ័យ២១ឆ្នាំ រូបនេះ ហាក់បីដូចជា ជោគជ័យមិនធម្មតាទេ ក្នុងវិស័យការងាររបស់ខ្លួន ជាតារាមូដែល និងតារាសម្តែង ដែលទទួលការគាំទ្រ យ៉ាងខ្លាំងក្លា។
មិនតែប៉ុណ្ណោះ រូបនាងក៏ជា តារាសម្តែងស្រី ដែលកំពុងមានប្រជាប្រិយភាព នៅក្នុងវិស័យកម្សាន្ត ដោយថ្មីៗនេះ រូបនាងក៏មានភាពមមាញឹកខ្លាំង លើអាជីពជា តារាសម្តែងពន្លកថ្មីនេះផងដែរ។
ផ្ទុយទៅវិញ ទោះរវល់ខ្លាំងយ៉ាងដូច្នេះក្តី តែមុននេះបន្តិច រូបនាង បានទម្លាយរូបភាព បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ នៅវិទ្យាស្ថានល្បីឈ្មោះមួយកន្លែង មិនតែប៉ុណ្ណោះ គេក្រឡេកឃើញ មានមហាជនជាច្រើនសម្តែង ការរីករាយនិងអបអរសាទររូបនាង យ៉ាងច្រើនកុះករ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖