រាជធានីភ្នំពេញ៖ ពិតណាស់អ្នកណាៗក៏ស្គាល់ដែរ តារាចម្រៀងសំឡេងស្អកប្រចាំផលិតកម្ម សាន់ដេ អ៊ីណូ ដែលមួយរយៈពេលកន្លងមកនេះ តារាចម្រៀងរូបនេះ ហាក់កំពុងកាក់កប មមាញឹកនឹងការងារអាជីវកម្មរបស់លោកគឺជំនួញលក់ដូររថយន្ត ដោយហាក់ស្ងប់ស្ងាត់ពីវិថីសិល្បៈមិនឃើញបញ្ចេញចម្រៀងថ្មី ដើម្បីកំដរអារម្មណ៍មហាជនក៏ដូចជា អ្នកគាំទ្រ។
ដោយឡែក ស្រាប់តែនៅថ្ងៃនេះ តារាចម្រៀង អ៊ីណូ បានបញ្ចេញរូបភាពជាច្រើនសន្លឹកនៅលើបណ្តាញសង្គម ដោយមហាជន សង្ស័យថា តារាចម្រៀងរូបនេះ ទំនងជាត្រៀមបញ្ចេញចម្រៀងដែលប្លែកដើម្បីបំពេរអារម្មណ៍ទស្សនិកជនទៀតហើយ។
ក្នុងនោះ បើតាមសំណេររបស់តារាចម្រៀងរូបនេះបានឱ្យដឹងថា ចម្រៀងនោះ មានចំណងជើងថា ការពារ (THE GUARDIAN) – ENO ដោយលោកបានសង្កត់ធ្ងន់ថា៖ យើងក្រោកឈរ ថែរក្សានូវវប្បធម៍ កេរដំណែលដូនតាយើងដែលល្បីខ្ទារខ្ទរប្រាប់ពួកបច្ចាឯងកុំមកចង់យក។
ទន្ទឹមនោះដែរ ក៏មានមហាជន ក៏ដូចជា អ្នកគាំទ្រជាច្រើន បានចូលទៅ ខមិនសម្តែងការសារទរ និងត្រេកអរ ចំពោះស្នាដៃរបស់តារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះ៕