កម្សាន្ត៖ តារាសម្ដែងមួយគូ Lee Dohyun និង Go Min Si បានធ្វើឲ្យទស្សនិកជន និង អ្នកគាំទ្រស្រលាញ់ជាប់ចិត្ត ក្រោយពីពួកគេលេងរឿងជាមួយគ្នា។ ជាងនេះទៅទៀត ទោះបីជាអ្នកទាំងពីរមិនមានទំនាក់ទំនងស្នេហាក៏ដោយ អ្នកគាំទ្រនៅតែស្រលាញ់ចង់ឲ្យក្លាយជាសង្សារនឹងគ្នាពិតប្រាកដ។
ជាមួយគ្នានេះដែរ តារាសម្ដែងទាំងពីរបានចាប់ដៃគូនៅក្នុង រឿង Youth of may ដែលបង្ហាញពីមនោសញ្ចេតនា ស្នេហា ដោយចុងក្រោយតួឯកស្រីបានស្លាប់ចោលតួប្រុស។ តាមរយៈសាច់រឿងកម្សត់នេះ បានធ្វើឲ្យទស្សនិកជននៅតែដក់ចិត្តជាប់នឹងតារាទាំងពីរ ចង់ឲ្យពួកគេបានសមបំណងនឹងស្នេហា។
ជាពិសេស ហ្វេនៗមាន ការត្រេកអរ នៅពេលបានឃើញ Lee Dohyun និង Go Min Si បានចូលរួមកម្មវិធីប្រគល់ពានរង្វាន់ជាមួយគ្នា។ បើទោះបីជាពួកគេគ្រាន់តែជាមិត្តរួមការងារដ៏ដោយ ហ្វេនៗនៅតែស្រលាញ់គាំទ្រនិងចង់ឲ្យអ្នកទាំងពីរបានសម្ដែងរឿងជាមួយគ្នាម្ដងទៀត៕