កម្សាន្ត៖ ឈានចូលដល់ឆ្នាំថ្មី ២០២២ មានដំណឹងល្អពីតារាកូរ៉េជាច្រើនគូដែលនឹងប្រកាសចូលរោងការជាមួយគូស្នេហ៍របស់ខ្លួន។ ក្នុងនោះ គូខ្លះបានស្រលាញ់គ្នារាប់ឆ្នាំហើយ ទើបនឹងយល់ចិត្តគ្នាក៏សម្រេចចិត្តនឹងរៀបការរួមរស់នៅជាមួយគ្នាអស់មួយជីវិត។
យោងទៅតាម KBIZoom បានឲ្យដឹងថា តារាកូរ៉េ៥គូ ដែលហ្វេនៗរងចាំមើលថានឹងបានរៀបការនៅក្នុងឆ្នាំ២០២២នេះ។ ជាពិសេស Hyun Bin និង Son Ye Jin ដែលពួកគេទើបនឹងបង្ហាញពីទំនាក់ទំនងស្នេហាកាលពីដើមឆ្នាំ២០២១កន្លងទៅ ហើយនៅឆ្នាំនេះ ហ្វេនរំពឹងថានឹងមានដំណឹងចូលរោងការម្ដងទៀត។
ជាមួយគ្នានេះដែរ តារាសម្ដែងប្រុស Choi Tae Joon និង Park Shin Hye មានដំណឹងថានឹងចូលរោងការក្នុងពេលឆាប់ៗនេះ ដោយខាងស្រីប្រកាសថាមានផ្ទៃពោះ ដែលធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ហើយក៏មានការចូលរួមអបអរពីអ្នកគាំទ្រផងដែរ៕
ប្រភព៖ toplistkdrama.com
សូមទស្សនារូបភាពគូស្នេហ៍៥គូដែលគេរំពឹងថានឹងចូលរោងការក្នុងឆ្នាំថ្មីនេះ៖
១. Hyun Bin និង Son Ye Jin
២. Park Shin Hye និង Choi Tae Joon
៣. Sooyoung (SNSD) និង Jung Kyung Ho
៤. Lee Sun Bin និង Lee Kwang Soo
៥. Kim Woo Bin និង Shin Min Ah