ហ្វេនៗរិះគន់ ការបង្ហាញខ្លួនចុងក្រោយ ហ៊ាន់ ជីអ៊ុន មើលទៅមុខចា.ស់ជាងមុន - TrueID

ហ្វេនៗរិះគន់ ការបង្ហាញខ្លួនចុងក្រោយ ហ៊ាន់ ជីអ៊ុន មើលទៅមុខចា.ស់ជាងមុន

December 22, 2022

កូរ៉េខាងត្បូង៖​ កាលពីថ្ងៃទី ២០ ខែធ្នូ សន្និសីទសារព័ត៌មានសម្រាប់ស៊េរីនៅកម្មវិធី Netflix នៃរឿងភាគកូរ៉េថ្មី «The Glory» ត្រូវបានធ្វើឡើងនៅទីក្រុងសេអ៊ូល បានទទួលការចាប់អារម្មណ៍ជាខ្លាំង ទៅនឹង តារាដែលបានចូលរួមកម្មវិធីនេះ។

ជាក់ស្តែង តារាប្រុសស្រី ដែលបានចូលរួម មានដូចជា Song Hye Kyo Lee Do Hyun Park Sung Hoon Lim Ji Yeon និងមនុស្សជាច្រើនទៀតមានវត្តមាននៅក្នុងរឿងភាគនឹងត្រូវចេញផ្សាយនាពេលខានមុខនេះ។

ខណៈដែលអ្នកគាំទ្របានកត់សម្គាល់ពីសម្រស់ដ៏ពិសេសរបស់ Song Hye Kyo នៅក្នុងសន្និសីទសារព័ត៌មាន ជាមួយនឹងសម្រស់ដ៏ឡូយ និងឆើតឆាយរបស់នាង បង្កើនការទន្ទឹងរង់ចាំសម្រាប់រឿងភាគថ្មីរបស់នាង អ្នកនិយមលេងអ៉ីនធឺណែតមួយចំនួនក៏បានចង្អុលបង្ហាញថា តារាស្រីរូបនេះចាប់ផ្តើមមានវ័យកាន់តែចាស់។

មានការពិភាក្សាយ៉ាងក្តៅគគុកនៅលើវេទិកាផ្សេងៗ ដែលអ្នកនិយមលេងអ៉ីនធឺណែតបានចែករំលែកមតិរបស់ពួកគេលើបញ្ហានេះ ដោយបានបញ្ចេញមតិថា នាងអាយុច្រើនហើយ នាងមិនអាចទប់ទល់នឹងភាពវ័យចាស់នោះទេ  យ៉ាងណាមិញ នាងមានអាយុជាង ៤០ ឆ្នាំ ពិតណាស់អាយុរបស់នាងនឹងចាប់ផ្តើមបង្ហាញ វាមិនខុសនោះទេ គ្មានអ្នកណានៅស្រស់ស្អាតក្មេងជានិរន្តិ៍នោះទេ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...