ភ្នំពេញ៖ ពិតណាស់ ការប្រកួតសម្រស់ ដេត ស្រីនាដ ធ្លាប់ជាអតីតបវរកញ្ញា Miss Grand Cambodia ដែលជាការប្រកួតសម្រស់បវរកញ្ញា ល្បីឈ្មោះមួយ ក្នុងចំណោម ការប្រកួតសម្រស់ជាច្រើនផ្សេងទៀត របស់កម្ពុជា ដែលទទួលបានគាំទ្រនិងប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់មហាជន។
ជាងនេះទៅទៀត ដេត ស្រីនាដ ធ្លាប់តែតុបតែងខ្លួនដូចក្មេងស្រី ស្លៀកពាក់បែបរមទម្យ មិនសូវស៊ិចស៊ី មើលទៅស្រស់ស្អាតបែបសាមញ្ញ គួរឲ្យស្រឡាញ់ ប៉ុន្មានឆ្នាំហើយ ផ្ទុយទៅវិញ មួយរយៈចុងក្រោយ តារាស្រីវ័យក្មេងរូបនេះ ត្រូវហ្វេនៗសម្គាល់ឃើញ ផ្លាស់ប្តូរស្ទាយ៍តុបតែងខ្លួនផ្ទុយស្រឡះតែម្តង។
តួយ៉ាង អាយុរាងជ្រេបន្តិច កញ្ញា ដេត ស្រីនាដ លេងខ្លួនក្នុងឈុតបែបអាវមួយកំណាត់ខ្លួន ទាក់ទាញក្រសែភ្នែកបណ្តាអ្នកគាំទ្រ មើលឡើងស្រឡាំងកាំង ជាមួយនឹងរាងស្វែល កម្ពស់ខ្ពស់ស្រឡះ ស្បែកភ្លឺម៉ត់រកស្នាមគ្មានឃើញ និងឈុតស៊ិចស៊ី ធ្វើឲ្យរូបនាងកាន់តែHotទៅៗ ស្អាតខ្លាំង៕
សូមទស្សនារូបភាពខាងក្រោម៖