កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ តារាសម្ដែងស្រី Goo Hye Sun បានចូលរួមក្នុងការផ្សាយផ្ទាល់មួយ ដោយនៅក្នុងនោះដែរ តារាសម្តែងស្រីរូបនេះ បានធ្វើឱ្យមនុស្សគ្រប់គ្នាផ្ទុះភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលនាងបានបង្ហាញពីស្ទាយ៍កាត់សក់ខ្លី។
ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងជាងនេះ Goo Hye Sun ក៏បានបង្ហាញពីរូបសម្រស់ជាមួយនឹងមុខមាត់ហើមធំខ្លាំងគួរឲ្យកត់សម្គាល់ ដែលមានសភាពខុសប្លែកពីរូបភាពមុនៗរបស់នាង ដែលបានបង្ហោះនៅលើបណ្តាញសង្គម។ ជាពិសេស មនុស្សជាច្រើន ក៏បានបង្ហាញពីអារម្មណ៍ខកចិត្តនៅពេលដែលបានឃើញរូបរាងពិតរបស់តារាស្រីរូបនេះ នៅក្នុងការផ្សាយតាមអ៊ីនធើណេត។
មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏បានគិតថា Goo Hye Sun បានធ្វើការកែសម្រួលរូបថតរបស់ខ្លួន រាល់ពេលដែលនាងបានបង្ហោះចូលក្នុងទំព័រផ្ទាល់ខ្លួន ដែលគ្រប់រូបភាពនោះ មុខមាត់របស់នាងសុទ្ធតែមានទម្រង់មុខរាងអក្សរ V ប៉ុន្តែទោះជាយ៉ាងណា ក៏មានអ្នកមួយចំនួនទៀត បានបញ្ចេញមតិថា ដោយសារតែស្ទាយ៍សក់ត្រង់ បានធ្វើឱ្យមុខរបស់នាង មានរាងមូល ផងដែរ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖