កម្សាន្ត៖ កាលពីជំនាន់ឆ្នាំ ២០០៨ រឿងភាគកូរ៉េ «ភ្លើងស្នេហ៍» ទទួលបានការល្បីល្បាញជាខ្លាំងនៅក្នុង ប្រទេសខ្មែរ ដែលបានចាក់បញ្ចាំងនៅក្នុងទូរទស្សន៍ ប៉ុស្ដិ៍ CTN បានធ្វើឲ្យ ទស្សនិកជន ស្លុងអារម្មណ៍តាម សាច់រឿង ចងចាំមិនភ្លេច។
ជាពិសេស ទស្សិកជនជក់ចិត្តជាមួយនឹងតួឯកស្រី គូ អ៉ីនជេ ដែលសម្ដែងបានយ៉ាងល្អ នៅក្នុងរឿងនោះ នាងត្រូវបានក្រុមគ្រួសារខាងប្ដីធ្វើបាប និងមិត្តក្បត់ទៀតផង។ តួអង្គនេះសម្ដែងដោយ តារាស្រី ឈ្មោះ Jang Seo Hee ដែល មហាជន ប្រហែលជាមិនទាន់ភ្លេចមុខនាងនោះទេ។
គួរបញ្ជាក់ឲ្យដឹងថា តារាសម្ដែង Jang Seo Hee ឈានចូលដល់វ័យ ៥០ ឆ្នាំឆាប់ៗនេះហើយ ប៉ុន្ដែនាងនៅតែមាន សម្រស់ ក្មេងល្ហក់ ហាក់មិនប្រែប្រួលទៅតាម អាយុ សោះឡើយ។ លើសពីនោះ ដោយសារតែនៅតែមើលទៅក្មេងខ្ចី ដ៏ដែល ទើបធ្វើឲ្យ មហាជន ចំណាំនាងបានផងដែរ។
អ្វីដែលមិនគួរឲ្យជឿទៀតនោះ តារាស្រីជើងចាស់រូបនេះ ហាក់ដូចជាមិនខ្វល់រឿងស្នេហា ព្រោះចំណាស់នេះទៅហើយនៅមិនទាន់មានគូស្នេហ៍នៅឡើយទេ។ បន្ថែមពីនោះនាងធ្លាប់មានសង្សារតែម្ដងប៉ុណ្ណោះ ខណៈដែលមហាជនសាមញ្ញធម្មតាដល់អាយុ ៥០នេះ មានដល់ចៅទៅហើយ៕
សូមទស្សនារូបភាពខាងក្រោម៖