នឹកអាយដលអត់? ក្រោយលាឈប់ពីសិល្បៈច្រេីនឆ្នាំ សុគន្ធ​ អារីយ៉ា សុខទុក្ខយ៉ាងណាហើយ? - TrueID

នឹកអាយដលអត់? ក្រោយលាឈប់ពីសិល្បៈច្រេីនឆ្នាំ សុគន្ធ​ អារីយ៉ា សុខទុក្ខយ៉ាងណាហើយ?

September 2, 2021

តារាកម្សាន្ត៖ អាចនិយាយបានថា កាលពីជាង ១០ឆ្នាំមុន អតីតតារាចម្រៀងរបស់ផលិតកម្ម Classic អ្នកនាង សុគន្ធ អារីយ៉ា ជាតារាស្រីម្នាក់ដែលមានប្រជាប្រិយភាពខ្លាំងមិនណយដែរ។ ដោយកាលនោះ មហាជនមានការពេញចិត្តជាមួយស្នាដៃសិល្បៈរបស់នាងជាច្រើន ជាពិសេសនៅពេលនាងបានសម្ដែងជាតួឯកស្រីក្នុងរឿង «សេដ្ឋីវ័យក្មេង» ផ្ទាល់តែម្ដង។

សុគន្ធ អារីយ៉ា 
សុគន្ធ អារីយ៉ា 

ស្របពេលកេរ្ដិ៍ឈ្មោះកំពុងល្បីល្បាញ ស្រាប់តែនៅអំឡុងឆ្នាំ ២០១៣ តារាស្រីរូបនេះ ក៏ហាក់ឃ្លាតឆ្ងាយពីរង្វង់សិល្បៈបន្តិចម្ដងៗ រហូតបាត់មុខពីសិល្បៈមកទល់សព្វថ្ងៃ ដែលធ្វើឲ្យហ្វេនៗដែលធ្លាប់ស្រលាញ់ចូលចិត្ត មានការរឮកជាខ្លាំង។

ដោយក្នុងនោះ ទោះមិនបានធ្វើការក្នុងវិស័យរាំច្រៀងទៀតក៏ដោយ ប៉ុន្តែបើងាកមកមើលជីវិតឯកជនរបស់ អារីយ៉ា ពេលនេះ យើងឃើញថា នាងក៏ងាកមកធ្វើជាបុគ្គលិកក្នុងក្រុមហ៊ុនឯកជនល្បីឈ្មោះមួយកន្លែង ហើយក៏កំពុងប្រើប្រាស់ជីវិតរស់នៅ យ៉ាងស្ងប់ស្ងាត់ បែបសាមញ្ញៗ រួមរស់ជាមួយក្រុមគ្រួសារ និងកូនប្រុសដ៏គួរឲ្យម្នាក់យ៉ាងមានក្ដីសុខ ដោយនាងតែងតែបង្ហាញនៅលើបណ្ដាញសង្គមជាញកញាប់ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

សុគន្ធ អារីយ៉ា និងកូនប្រុស
សុគន្ធ អារីយ៉ា និងកូនប្រុស
សុគន្ធ អារីយ៉ា 
សុគន្ធ អារីយ៉ា 
សុគន្ធ អារីយ៉ា 
សុគន្ធ អារីយ៉ា 
សុគន្ធ អារីយ៉ា 
សុគន្ធ អារីយ៉ា 
សុគន្ធ អារីយ៉ា 
សុគន្ធ អារីយ៉ា 
សុគន្ធ អារីយ៉ា 
សុគន្ធ អារីយ៉ា 
ទាក់ទងជាមួយ:
តារាខ្មែររូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...