កម្សាន្ត ÷ ដូចគ្រប់គ្នាបានដឹងហើយថាពាក្យចចាមអារ៉ាមស្នេហា តារា Kpop ប្រុសស្រីល្បីឈ្មោះV និង Jennie មានជាងមួយខែហើយតាំងពីរូបទី១ បែកធ្លាយរូបមកដល់រូបជាច្រើនទៀតជាបន្តបន្ទាប់ គឺនៅតែមិនមានការឆ្លើយតបពីផលិតកម្មរបស់ពួកគេទាំងពីរ គឺ HYBE Labels និង YG Entertainment នោះទេ។
ហើយនាពេលបច្ចុប្បន្ននេះគឺនៅតែមិនទាន់ច្បាស់ ១០០ភាគរយនោះទេថា តើរូបថតទាំងនោះពិតឬអត់ ប៉ុន្តែ ARMYs និង BLINKs ជាច្រើនកំពុងការពារសិទ្ធិសេរីភាពឯកជន របស់ Jennie និង V ឲ្យពួកគេរស់នៅដោយសារី។
ដោយហេតុថាពាក្យចចាមអារ៉ាម បានកើតចេញពីរូបថតថ្មីៗដែលបែកធ្លាយរបស់អ្នកទាំងពីរ នៅជាមួយគ្នាច្រើនដង ទាំងជិះឡានជាមួយគ្នានិងនៅផ្ទះជាមួយគ្នាជាដើម ដូចនេះអ្នកគាំទ្រជាច្រើន បានយកវាមកស៊ើបអង្កេតលើភស្តុតាងថ្មីៗដោយសង្ឃឹមថានឹងការពារ V និង Jennie និងលុបបំបាត់ពាក្យចចាមអារ៉ាមមិនពិត។
ជ្រាបច្បាស់សូមទស្សនារូបភាព និងការរៀបរាប់ខាងក្រោម ÷
១. រូបថតដែលថា អ្នកទាំងពីរទៅកោះ Jeju ជាមួយគ្នា
ពាក្យចចាមអារ៉ាមរបស់ V និង Jennie បានចាប់ផ្តើមនៅក្នុងខែធ្នូ ឆ្នាំ ២០២១ បន្ទាប់ពី V បានចុច Follow គណនី Instagram របស់ Jennie ដោយចៃដន្យ រហូតដល់ខែឧសភា ឆ្នាំ ២០២២ នៅពេលដែល ប្រព័ន្ធផ្សព្វផ្សាយកូរ៉េជាច្រើន បានរាយការណ៍ថា តារាទាំងពីរ បានចំណាយពេលជាមួយគ្នានៅលើកោះ Jeju ដែលជាកន្លែងវិស្សមកាល ដ៏ពេញនិយមសម្រាប់គូស្នេហ៍ មិត្តភក្តិ ក្រុមគ្រួសារ និង ភ្ញៀវទេសចរ។
ខណៈពេលដែលមហាជន កំពុងរង់ចាំសេចក្តីថ្លែងការណ៍ផ្លូវការពីផលិតកម្ម អ្នកគាំទ្របានយករូបនោះមកវិភាគ ហើយ ARMYs ក៏បានចង្អុលបង្ហាញពីភាពស្រដៀងគ្នា រវាងរូបថតរថយន្ត និងឈុតឆាកដែល V និង J-Hope មាន ពីក្នុងវិស្សមកាលរបស់ BTS គឺ BTS In the SOOP ខណ: BLINKs ក៏បានចង្អុលបង្ហាញថា ស្ត្រីនៅក្នុងរូបថតកំពុងពាក់វ៉ែនតា GENTLE MONSTER គឺដូចរបស់ Jennie ប៉ុន្តែពណ៌សក់របស់នាង មិនត្រូវគ្នានឹងពណ៌ដែល Jennie មាននៅពេលទៅលេងកោះ Jeju នោះទេ។
២. រូបថត Mirror Selfie នៅក្រោយឆាក
យ៉ាងណាមិញ រូបបន្ទាប់ដែលបែកធ្លាយគឺ មិនដូចរូបថតកោះ Jeju ទេ អ្នកគាំទ្រមិនអាចរកឃើញភ្លាមៗ នូវរូបថតដែលមានស្រាប់របស់ V និង Jennie ដើម្បីបដិសេធថារូបនេះបានកាត់តនោះទេ ហើយក៏មានអ្នកគាំទ្រមួយចំនួនបានសង្ស័យថា រូបថត Selfie នេះ គឺជារូបថតណាត់ជួបពិតៗ ដែលត្រូវបានបែកធ្លាយចេញពី ទូរស័ព្ទរបស់ Jennie។
ទោះជាយ៉ាងណាក៏ដោយ ដូចដែលអ្នកនិយមលេងអ៊ីនធើណែតមួយចំនួន បានចង្អុលបង្ហាញថាទាំង Jennie និង V ទាំងពីរនាក់នៅក្នុងទីក្រុង Los Angeles ក្នុងពេលតែមួយ តែមិនបានពាក់គ្រឿងអលង្ការ ដែលឃើញនៅក្នុងរូបថត ដូចដែលត្រូវបានចោទប្រកាន់ទោះទេ។
៣. រូបថតអ្នកទាំងពីរនៅ ផ្ទះល្វែងរបស់ V
ចំណែករូបទី ៣ គឺ រូបអ្នកទាំងពីរថតនៅផ្ទះ ហើយ Jennie និង V ក៏បានស្លៀកពាក់ខោអាវបែបសាមញ្ញៗ ដូចជាកំពុងនៅជាមួយគ្នា ពិសេសផ្ទៃខាងក្រោយជាច្រើននៃរូបនេះ មានលក្ខពណ:ដូចគ្នាច្រើន ទៅនឹងរូបដែល V ធ្លាប់បង្ហោះនៅលើគណនី Instagram របស់លោក។
ហើយជាថ្មីម្តងទៀត អ្នកគាំទ្របានព្យាយាមរកទីតាំងរូបថតដើម ដើម្បីបញ្ចាក់ថា រូបនេះពិតឬមិនពិត ក្រោយមកនៅក្នុងអត្ថបទលម្អិត អ្នកប្រើប្រាស់ Twitter ម្នាក់បានអះអាងថា ផ្ទាំងរូបភាពដើម ត្រូវបានកែសម្រួលដើម្បីរកប្រាក់ចំណេញពីនរណាម្នាក់ ដូច្នេះពួកគេ នៅតែជឿថារូបនេះ មានការកែសម្រួល។
⚠️ THREAD : THE DARK TRUTH ABOUT GURUMIHARIBO ⚠️
— Neon (@Neon86342259) August 24, 2022
I send them an email saying I was looking for an edit to create a new scandal. I also let them know that if I was wrong about them, they should just ignore my email. However they replied asking which members I wanted to involve AND
៤. ស្រមោលនៅក្នុងប៉េងប៉ោងរបស់ Jennie
កាលពីដើមសប្តាហ៍នេះ Jennie បានចែករំលែករូបថតអំណោយ ដែលនាងទទួលបានពី Hera Beauty រួមទាំងប៉េងប៉ោងផងដែរ ហើយមុនពេលបង្ហោះ Jennie បានកែសម្រួលផ្ទៃខាងក្រោយ ដោយបិទបាំងទីតាំងរបស់នាង។
ទោះជាយ៉ាងណា ប៉េងប៉ោងនៅខាងឆ្វេងបានឆ្លុះបញ្ចាំង ពីអ្វីដែល អ្នកនិយមលេងអ៊ីនធើណែតមួយចំនួន ជឿថា អាចជាផ្ទះល្វែងរបស់ V ហើយចាប់តាំងពីពេលនោះមក អ្នកគាំទ្របានប្រៀបធៀបព័ត៌មានលម្អិត ពីការឆ្លុះបញ្ចាំងនៃស្រមោលនៅលើប៉េងប៉ោង ទៅនឹងផ្ទះល្វែងរបស់ V ឃើញថាដូចគ្នាច្រើន តែក្រោយមកមិនយូរ Jennie ក៏បានលុបការបង្ហោះនោះចេញ៕
ប្រភព : Koreaboo