អ្នកណាថាអភ័ព្វស្នេហ៍ ស្ងាត់ៗ អ្នកមេម៉ាយ Woonsen ទៅផ្អែមល្ហែមជាមួយគូស្នេហ៍នៅបរទេស - TrueID

អ្នកណាថាអភ័ព្វស្នេហ៍ ស្ងាត់ៗ អ្នកមេម៉ាយ Woonsen ទៅផ្អែមល្ហែមជាមួយគូស្នេហ៍នៅបរទេស

September 10, 2021

ថៃ៖ ថ្មីៗនេះ តារាសម្ដែងស្រី Woonsen បានធ្វើដំណើរកម្សាន្ត ដោយបានហោះហើរទៅក្រៅប្រទេស ដែលត្រូវបានគេរំពឹងគិតថា គឺជាដំណើរកំសាន្តដើម្បីលំហែកាយ ព្រមទាំងទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ នៅក្នុងខ្លួន ផងដែរ។ 

យ៉ាងណាមិញ នៅក្នុងដំណើរកម្សាន្តមួយនេះ តារាស្រី Woonsen មិនបានទៅតែម្នាក់ឯងនោះទេ ដោយបានទៅជាមួយនឹងគូស្នេហ៍ថ្មីរបស់ខ្លួន ដែលជាអ្នកជំនួញវ័យក្មេង ដើម្បីចូលរួមនៅក្នុងដំណើរកម្សាន្តនេះ ផងដែរ ដែលធ្វើឲ្យហ្វេនៗជាច្រើន សង្ឃឹមថា វាគឺជាដំណើរកម្សាន្តដ៏ផ្អែមល្ហែមនៅក្នុងទំនាក់ទំនងផ្ទាល់ខ្លួនរបស់តារាស្រីរូបនេះ ។ 

មិនត្រឹមតែប៉ុណ្ណោះ បើទោះបីជាមិនបានបង្ហាញអ្វីច្រើននៅក្នុងទំនាក់ទំនងស្នេហា Woonsen ក៏បានបញ្ចេញពីអារម្មណ៍ស្រស់ស្រាយ នៅក្នុងការកម្សាន្តដើរជុំវិញឧទ្យាន ព្រមទាំង ទៅទទួលទានអាហារជាមួយនឹងមិត្តៗរបស់នាង ដែលអាចនិយាយបានថា ជាការកម្សាន្តពោរពេញដោយភាពផ្អែមល្ហែម និងមានភាពសប្បាយរីករាយបំផុត៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Woosen 
Woosen 
Woosen 
Woosen 
Woosen 
Woosen 
Woosen 
Woosen 
រូបភាពបង្ហាញថា Woosen បានទៅកម្សាន្តជាមួយនឹងគូស្នេហ៍
រូបភាពបង្ហាញថា Woosen បានទៅកម្សាន្តជាមួយនឹងគូស្នេហ៍
ទាក់ទងជាមួយ:
តារាថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...