រាជធានីភ្នំពេញ ៖ ដូចដឹងស្រាប់ហើយថា អតីតតារាសម្តែង ទូច ស្រីល័ក្ខ បានប្រកាសបែកបាក់ជាមួយស្វាមី ដោយការលះលែងគ្នា រួចវិលត្រលប់មករស់នៅប្រទេសកម្ពុជា ជាប្រទេសកំណើតវិញ ព្រមទាំងយកកូនប្រុសតែម្នាក់ របស់ខ្លួន មកចិញ្ចឹមបីបាច់ថែមទៀត។
ជាមួយគ្នានេះ ទូច ស្រីល័ក្ខ ក៏ត្រូវមហាជនដឹងថា ធ្លាប់មានជំងឺផ្លូវចិត្តម្តងរួចមកហើយ ក្រោយពេល មានទំនាស់ជាមួយនឹងស្វាមីរហូត ដើរដល់ផ្លូវបែកបាក់ តែដោយសារកូនប្រុស រូបនាងបានក្រោកឈរ ជម្នះរាល់ពាក្យនិទ្នារបស់ បងប្អូនមួយចំនួនតូច ដែលជឿតាមការរៀបរាប់របស់ស្វាមីខ្លួន លើបណ្តាញសង្គម ថាខ្លួនជាស្រីមិនល្អ។
មិនតែប៉ុណ្ណោះ ក្នុងពេលថ្មីៗនេះ រូបនាងបានបង្ហោះសារយ៉ាងវែង រៀបរាប់ពីទុក្ខលំបាកទាំំងអស់ដែលខ្លួន និងកូនប្រុសត្រូវប្រឈមមុខ ជាពិសេស ក្នុងរដូវកាលកូវីដ បាត់បង់ប្រាក់ចំណូល ហើយត្រូវដោះបំណុលគេទៀត ស្រាប់តែ ភ្លាមនោះ លេចមុខ របស់តារាសម្តែងជើងចាស់ ចន ច័ន្ទលក្ខិណា មកបន្ថែមថា ៖
គួរបញ្ជាក់ថា អតីតតារាសម្តែង អ្នកនាង ទូច ស្រីល័ក្ខ បានរៀបរាប់យ៉ាងឈឺចាប់ ដូច្នេះថា ៖