កូរ៉េខាងត្បូង ៖ ពិតណាស់ ដោយហេតុថាបច្ចុប្បន្ននេះ វិស័យ Kpop ពិតជាបានរីករាលដាលនិងល្បីល្បាញយ៉ាងមិនគួរឲ្យជឿសឹងតែ ពាសពេញពិភពលោក ធ្វើឲ្យតារាៗដែលជា Idol ក៏រកចំណូលបានច្រើនទៅតាមនឹងដែរ។
ទន្ទឹមនឹងតារាទាំងនេះរកលុយបានច្រើនហើយ ពួកគេក៏មិនស្ទាក់ស្ទើរក្នុងការចំណាយទៅលើមនុស្សសំខាន់បំផុតនៅក្នុងជីវិតរបស់ពួកគេដែរ នោះគឺជាសមាជិកក្នុងគ្រួសាររបស់ពួកគេផ្ទាល់តែម្តងដែលអំណោយខ្លះមានតម្លៃដល់ទៅ រាប់លានដុល្លារឯណោះ។
ចង់ដឹងថាមានតារារូបណាខ្លះហើយអំណោយរបស់ពួកគេគឺជាអ្វី? សូមទស្សនារូបភាព និងការរៀបរាប់ខាងក្រោម ៖
១. Chanyeol សមាជិកក្រុម EXO
Chanyeol បានផ្តល់អំណោយដល់ ប្អូនស្រីរបស់លោកឈ្មោះ Yoora នូវរថយន្ត Mercedes-Benz ក្នុងឆ្នាំ ២០១៧ វាត្រូវបានគេនិយាយថាជារថយន្ត Mercedes-Benz AMG CLA45 ដែលមានតម្លៃប្រហែល ៥ ម៉ឺនដុល្លារ។
២. Hoshi សមាជិកក្រុម SEVENTEEN
Hoshi ធ្លាប់បានបង្ហាញនៅលើកញ្ចក់ទូរទស្សន៍ថាលោកបានទិញផ្ទះចាស់របស់គ្រួសារលោកដែលពួកគេបានលក់វិញនៅពេលដែលគ្រួសាររបស់លោកពិបាក
៣. Suzy
វាពិបាកក្នុងការយកឈ្នះ Suzy នៅពេលនិយាយពីរឿងអំណោយនេះ ដែលនៅឆ្នាំ ២០១៣ នាងបានទិញ ផ្ទះឡាន និង ហាងកាហ្វេជូន ឪពុកម្តាយរបស់នាង ហើយហាងកាហ្វេដែលមានឈ្មោះថា CafféSoo ត្រូវបានគ្រប់គ្រងជូនម្តាយរបស់នាង ដែលធ្លាប់ជាម្ចាស់ហាងអាហារសម្រន់កូរ៉េតូចមួយ។
៤. Kyuhyun សមាជិកក្រុម Super Junior
Kyuhyun បានសម្តែងក្តីស្រឡាញ់ចំពោះឪពុកម្តាយរបស់លោក ដោយទិញ អាគារ ៨ ជាន់មួយ នៅជិត Myeongdong ហើយនៅពេលនោះវាត្រូវបានគេរាយការណ៍ថាមានតម្លៃ ៧.៣ លានដុល្លារ។
៥. Jin សមាជិកក្រុម BTS
ជាចុងក្រោយលោក Jin បានផ្តល់អំណោយដល់ឪពុកម្តាយរបស់លោក នូវផ្ទះល្វែងតម្លៃរាប់លានដុល្លារ សម្រាប់ទិវាមាតាបិតាកាលពីដើមឆ្នាំ ២០២០ ដែលចំណាយអស់៣.៤ លានដុល្លារ។ វាជា Apartment ដែលមានទីតាំងស្ថិតនៅ Hannam the Hill ដែលជាអគារផ្ទះល្វែងថ្លៃបំផុតមួយនៅទីក្រុងSeoul ក្នុងនោះដំបូងលោកបានចែករំលែកកម្មសិទ្ធិរបស់ជាមួយឪពុកម្តាយរបស់លោក ប៉ុន្តែទីបំផុតលោកបានផ្ទេរភាគហ៊ុន ដែលនៅសល់របស់ខ្លួនដែលមានចំនួន៣៥ភាគរយ ទៅឱ្យឪពុកម្តាយទាំងពីររបស់លោកទាំងពីរតែម្តង៕
ប្រភព : Koreaboo