មានសង្សារថ្មីមែន? សុខៗ G-Dragon បង្ហោះឈ្មោះលេខទូរស័ព្ទ សុទ្ធតែMy Love - TrueID

មានសង្សារថ្មីមែន? សុខៗ G-Dragon បង្ហោះឈ្មោះលេខទូរស័ព្ទ សុទ្ធតែMy Love

August 13, 2022

កម្សាន្ត ÷ អ្នកណាមិនស្គាល់ G-Dragon តារា Kpop ជើងចាស់ មានទាំងសមត្ថភាពច្រៀង រាំ រ៉េប និងសម្តែងនោះ បន្ថែមពីនោះលោកក៏ជាតារាប្រុសដែលមាន រឿងអាស្រូវមិនតិចផងដែរ ជាពិសេសគឺទាក់ទងទៅនឹងរឿងស្នេហា។

G-Dragon
G-Dragon

ហើយរឿងអាស្រូវថ្មីៗនេះរបស់លោកគឺ មានពាក្យចចាមអារ៉ាមថាលោកបានទាក់ទងជាមួយនឹងសិស្សប្អូន ក្នុងផលិតកម្មជាមួយគ្នានោះគឺ Jennie សមាជិកក្រុម BLACKPINK ក្រោយមកក៏មានពាក្យថា អ្នកទាំង ២បានបែកបាក់គ្នាផងដែរ។ 

G-Dragon និង Jennie
G-Dragon និង Jennie

ស្របគ្នានេះ អ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលនោះគឺ កាលពីថ្ងៃទី ១២ ខែ សីហា កន្លងទៅនេះ G-Dragon បានថត និងបង្ហោះរូបថតអេក្រង់ នៃការនិយាយទូរស័ព្ទទៅកាន់មនុស្សម្នាក់ ដែលលោកបានសរសេរឈ្មោះថា «My Love» នៅក្នុង Instagram Story

រូបដែល G-Dragon បានបង្ហោះ
រូបដែល G-Dragon បានបង្ហោះ

ក្រោយមក អ្នកនិយមលេងអ៊ីនធើណែតជាច្រើន ពិតជាមានការចង់ដឹងចង់លឺយ៉ាងខ្លាំងថា តើតារាចម្រៀងប្រុសរូបសង្ហានេះ បានរកឃើញស្នេហាថ្មី ឬថានោះគ្រាន់តែជាសមាជិកគ្រួសាររបស់លោក ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីនោះ អ្នកគាំទ្រក៏បានដឹងថា វាគ្រាន់តែជា Instagram Filter ប៉ុណ្ណោះ៕

ប្រភព : Kbizoom

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...