រាជធានីភ្នំពេញ៖ ពិតណាស់ មហាជនជ្រាបរួចមកហើយ រឿងរ៉ាវប្លន់ឧកញ៉ាលក់ឡេ អ៊ាន សៀវម៉ី កក្រើកពេញបណ្តាញសង្គម ដែលបង្កឡើង និងដឹកនាំបញ្ជាផ្ទាល់ដោយលោកសុខ សុវណ្ណ វឌ្ឍនាសាប៊ុង ហៅ WilliamGuang ដែលជាប្រធានគណបក្សខ្មែរក្រោក ត្រូវបានអស់លក្ខណ៍ហើយក្រោមប្រតិបត្តិការបង្ក្រាបរបស់កងរាជអាវុធរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯករ័ត្ន ស្រ៊ាង អគ្គមេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ដោយឡែក ក្រោយពីមានព័ត៍មានចុះផ្សាយថា អ្នក ស្រី អ៊ានសៀវម៉ី ជាស្រីកំណាន់របស់លោក វីល្លៀម ហ្គ័ង ដែលជាប្រធានគណបក្សខ្មែរក្រោក ហើយក៏ជាអ្នកនៅពីក្រោយករណីប្លន់ដ៏កក្រើកនេះ។ក្នុងនោះ មេធាវីតំណាង អ្នកស្រី អ៊ាន សៀវមី ក៏បានចេញលិខិតជូនដំណឹងជុំវិញរឿវរ៉ាវនេះផងដែរ។
ក្នុងនោះ បើតាមលិខិតជូនដំណឹងរបស់មេធាវីតំណាងអ្នកស្រី អ៊ាន សៀវម៉ី ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ដែលមានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅបុរីមូនថោន ផ្ទះលេខ V01សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានឱ្យដឹងថា សារព័ត៍មានក្នុងស្រុកមួយ បានចុះផ្សាយថាចោរប្លន់គ្នាវា សៀវម៉ី ជាស្រីកំណាន់ចិត្តរបស់វីល្លាម មិនដឹងជាយ៉ាងមិចយ៉ាងម៉ាវាប្លន់គ្នាវា ក្បត់ជាតិគ្នាវា ជាព័ត៍មានបំភ្លើសខុសការពិត៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្តីជូនដំណឹងខាងក្រោម៖