សម្រាលកូនបាន២១ថ្ងៃ កែវ ចាន់និមល តែងខ្លួនឡើងខ្ញង់ - TrueID

សម្រាលកូនបាន២១ថ្ងៃ កែវ ចាន់និមល តែងខ្លួនឡើងខ្ញង់

January 12, 2023

ភ្នំពេញ៖ អាចនិយាយបានថា កាលពីពេលថ្មីៗនេះ ពិធីការិនីដ៏មានប្រជាប្រិយភាពអ្នកនាង កែវ ចាន់និមល នាងទើបតែសម្រាលបានកូនប្រុសម្នាក់ មានសុខភាពល្អ មានមុខមាត់ឃ្យូតគួរឲ្យក្នាញ់។ អំឡុងពេលសម្រាលកូន គេឃើញមានមិត្តៗសិល្បករ សិល្បការិនី និងហ្វេនជាច្រើនបានអបអរសាទរ និងរីករាយជំនួសនាងគ្រប់ៗគ្នា។ 

មិនតែប៉ុណ្ណោះ ទាំងនាង និងស្វាមួយ រួមទាំងកូនស្រី បង្ហាញភាពរីករាយ ខណៈបានឃើញមុខកូនប្រុសពៅបណ្ដូលចិត្តដូច្នេះ។ ទន្ទឹមនឹងសម្រាលកូនទី២រួច គេឃើញជីវិតគ្រួសារ អ្នកនាង កែវ ចាន់និមល រឹតតែមានស្នាមញញឹមពោរពេញដោយសេចក្ដីសុខជាងមុន។

ជាមួយគ្នានេះដែរ ក្រោយសម្រាលកូនបាន២១ថ្ងៃ អ្នកនាង កែវ ចាន់និមល បានធ្វើឲ្យមហាជន និងហ្វេនមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍លើរូបរាងដ៏ស្លីមរបស់នាង ខណៈទើបបង្កើតកូនមិនទាន់បានមួយខែផងនោះ តែរាងស្លីមស្អាតបែបនេះ។ ហើយបើក្រឡេកមើលសម្រស់ ឃើញថានាងស្រស់សោភា មានភាពទាក់ទាញមិនចាញ់ពេលមុនៗឡើយ៕ 

សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង កែវ ចាន់និមល
អ្នកនាង កែវ ចាន់និមល
អ្នកនាង កែវ ចាន់និមល
អ្នកនាង កែវ ចាន់និមល
អ្នកនាង កែវ ចាន់និមល
អ្នកនាង កែវ ចាន់និមល
អ្នកនាង កែវ ចាន់និមល
អ្នកនាង កែវ ចាន់និមល
អ្នកនាង កែវ ចាន់និមល
អ្នកនាង កែវ ចាន់និមល
អ្នកនាង កែវ ចាន់និមល
អ្នកនាង កែវ ចាន់និមល
អ្នកនាង កែវ ចាន់និមល
អ្នកនាង កែវ ចាន់និមល
អ្នកនាង កែវ ចាន់និមល
អ្នកនាង កែវ ចាន់និមល
ទាក់ទងជាមួយ:
តារាខ្មែររូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...